ថ្មីៗនេះមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញការលេងហ្វេសសិនយ៉ាងស្រស់ស្អាតនិងប្លែកភ្នែករបស់បវរកញ្ញា ភឹម ស្រីនោ ។ អ្នកគាំទ្ររបស់ស្រីស្អាត ភឹម ស្រីនោ សុទ្ធតែលាន់មាត់ពីស្ទីលស្លៀកពាក់របស់នាងគ្រប់គ្នាដោយម្នាក់ៗលើកឡើងថាអ៊េមកប់តែម្តងឃ្វីន។
 

នៅក្នុងថ្ងៃទី ០៦ នេះគេបានឃើញបវរកញ្ញា ភឹម ស្រីនោ បានបង្ហោះរូបភាពបួនសន្លឹកជាមួយការលេងម៉ូដសម្លៀកបំពាក់អាវធំដែលច្នៃពីហូលខ្មែរដែលមានពណ៌ផ្សេងៗយកមកដេរផ្គុំគ្នាជាអាវធំយ៉ាងទាក់ទាញដោយភ្ជាប់សារខ្លីថា « ចង់យ៉ាងម៉េចក៏បានដែរ ខ្ញុំត្រៀមទុកមួយកំប្លេ»។

មួយឈុតរបស់ ភឹម ស្រីនោ ក៏ត្រូវបានហ្វេន ហ្វេនខមិនថាស្រស់ស្អាតគ្រប់គ្នា ។ អ្វីដែលគួរឱ្យកត់សម្គាល់សម្លៀកបំពាក់មួយនេះត្រូវបានគេដឹងថាជាការច្នៃម៉ូដរបស់លោក ឯម រៀម ។ ដូចដែលលោកធ្លាប់លើកឡើងថាសម្លៀកបំពាក់ដែលច្នៃដោយរូបលោកភាគច្រើនស្លៀកដោយតារាល្បីៗអ្នកធម្មតាមិនមានឱកាសបានពាក់នោះទេបើទោះមានប្រាក់ក៏លោកមិនលក់ឱ្យដែរ ។ 
 

ដ្បិតស្នាដៃច្នៃម៉ូដរបស់លោក ឯម រៀម ភាគច្រើនមិនសូវទទួលបានការលើកកម្លាំងចិត្តនិងគាំទ្រពីមហាជនក្តី តែបណ្ឌិតវ័យជាង ៥០ឆ្នាំរូបនេះនៅតែបន្តក្តីស្រមៃដោយការច្នៃម៉ូដប្លែកៗជាបន្តបន្ទាប់ដែលពេលខ្លះលោកបានពាក់ចូលរួមនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ។ ខណៈកន្លងមកក៏មានការស្នើសុំពីក្រសួងពាក់ព័ន្ធសុំឱ្យលោកច្នៃម៉ូដកាត់បន្ថយភាពសិចស៊ី ហើយមហាជនក៏បើកចិត្តទូលាយក្នុងការទទួលយកគំនិតថ្មីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor