មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីបានឃើញតារាសម្តែង ឌី សូនីតា្ត ធ្វើការប្រៀបធៀបចំៗរវាងពានរង្វាន់ពីរដែលនាងទទួលបានកាលពីពេលកន្លងទៅ ។តារាសម្តែងដែលបានវិវត្តន៍មកជាអ្នកជំនួញរូបនេះបានលើកឡើងចំៗថា ពានរង្វាន់ក្នុងស្រុក Apsara Award ពិតជាមានន័យចំពោះនាងជាងពានរង្វាន់លំដាប់ពិភពលោក I am a Singer ទៅទៀត។
គួររំឮកដែរថា ឌី សូនីត្តា ត្រូវបានគេស្គាល់ថាជាសិល្បការិនីមួយរូបដែលមានសមត្ថភាពខ្លាំងពហុជំនាញមិនធម្មតាទាំងការសម្តែង និងចម្រៀង ហើយកន្លងមក ឌី សូនីត្តា ក៏ធ្លាប់ទទួលបានពានរង្វាន់ ទាំងក្នុងស្រុកនិងលំដាប់ពិភពលោក។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៦ ឌី សូនីត្តា បានទទួលពានរង្វាន់ Apsara Award របស់ទូរទស្សន៍អប្សរាដែលដឹកនាំដោយឯកឧត្តម ហ្វៃសំអាង ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់តារាល្បីប្រុសស្រីជាច្រើនរូបហើយវិញ្ញាសាទៀតសោតសុទ្ធតែខ្លាំងៗ ។
សម្រាប់នៅក្នុងឆ្នា ២០២២ កន្លងទៅ ឌី សូនីត្តា ក៏ទទួលបានពានរង្វាន់លំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាស I am a Singer រដូវកាលទីបី។ អ្វីដែលគួរឱ្យកត់សម្គាល់កាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានទម្លាយជាចំហរនៅក្នុង Story ដោយធ្វើការប្រៀបធៀបរវាងពានរង្វាន់ទាំងពីរដែលខ្លួនទទួលបានដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការចាប់អារម្មណ៍គ្រប់គ្នា ។
ឌី សូនីត្តា បានលើកឡើងថាសម្រាប់ពានរង្វាន់ Apsara Award ពិតជាមានន័យសម្រាប់នាងខ្លាំងណាស់ពោលគឺនាងបានប្រឹងប្រែងរយៈពេលកន្លះឆ្នាំ ដោយយកសមត្ថភាពសិល្បៈគ្រប់ទម្រង់របស់ខ្លួនមកប្រកួតប្រជែងពោលមានន័យជាងពានរង្វាន់អន្តរជាតិ I am a Singer ទៅទៀត។ ការលើកឡើងរបស់ ឌី សូនីត្តា ធ្វើឱ្យហ្វេន ហ្វេន របស់នាងភាគច្រើនមានការយល់ស្របព្រោះបើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជាពីរឆ្នាំទៅហើយ តែ ម្ចាស់ពាន I am a Singer រដូវកាលទីបីរូបនេះមិនទាន់មានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាសមួយបទនៅឡើយទេ ៕