បើគិតមកដល់ពេលនេះរយៈពេលជាងមួយសប្តាហ៍ហើយដែលពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានបញ្ចប់ភាពនៅលីវ។អ្វីដែលធ្វើឱ្យហ្វេន ហ្វេន រីករាយជំនួសនោះពិធីការិនីរូបនេះតែងចែករំលែកពីជីវិតក្រោយរៀបការដែលទទួលបានពីទង្វើសាមញ្ញៗរបស់ស្វាមីនាងដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។
ខុសពីគូស្វាមីភរិយាថ្មីថ្មោងដទៃក្រោយរៀបការហើយពួកគេតែងចំណាយពេលទៅដើរកម្សាន្តក្រេបទឹកឃ្មុំនៅតាមបណ្តារខេត្តឬបរទេស ។ ប៉ុន្តែសម្រាប់ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះវិញនៅតែបន្តចេញរកប្រាក់ជាធម្មតាតាមរយៈការងាររបស់នាងជាប្រចាំ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ សុភ័ក្រ្ត កុសុម៉ា តែងបង្ហាញពីក្តីសុខតាមរយៈការចែករំលែកនូវទង្វើមួយចំនួនរបស់ស្វាមីនៅតាមបណ្តាញសង្គមដែលពេលខ្លះគេបានឃើញលោក ផល្លា ឈរលាងចានហើយពេលខ្លះគេបានឃើញលោកក្រងសក់ឱ្យនាងថែមទៀត ។
ទាំងនេះហើយដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនបានលើកឡើងថាជីវិតរបស់ សុភ័ក្រ្ត កុសុម៉ា ពិតជាមានពណ៌ស៊ីជម្ពូព្រោះពេលនេះនាងមានស្វាមីតាម Take Care និងទៅណាមកណាជាមួយខុសប្លែកពីជីវិតកាលនៅ Single។
ក្រោយរៀបការហើយ សុភ័ក្រ្ត កុសុម៉ា ហាក់មានហាងឆេងជាងមុនពោលនៅថ្ងៃរៀបការនាងក៏ត្រូវបានក្រុមហ៊ុនទឹកបរិសុទ្ធមួយប្រកាសជាទូតសុឆន្ទះជាផ្លូវការ។ មិនតែប៉ុណ្ណោះគេក៏បានឃើញ សុភ័ក្រ្ត កុសុម៉ា និងស្វាមីក៏បានលេចមុខនៅក្នុងការប្រម៉ូដផលិតផលមួយចំនួនផងដែរ ។ក្រោយរៀបការហើយ សុភ័ក្រ្ត កុសុម៉ា ពុំទាន់បង្ហើបពីគម្រោងក្នុងការយកកូនប្រឡែងលេងនៅឡើយទេ ។ បើតាមមិត្តជិតដិតរបស់ពិធីការិនីរូបនេះថាសុភ័ក្រ្ត កុសុម៉ា អាចនឹងយក ភ្លាមៗព្រោះឆ្នាំនេះនាងមានវ័យ ៣១ឆ្នាំដែលសមល្មមក្នុងការមានកូន៕