មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញចៅស្រីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺតារាចម្រៀង ស៊ីន សេដ្ឋសុជ្ឈតា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់នារីខ្មែរនាសម័យទសវត្សរ៍ឆ្នាំ ១៩៦០ ដែលឃើញហើយពិតជាស្រស់ស្អាតជាខ្លាំង ។
គួរឱ្យដឹងថាកាលពីថ្ងៃ ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានរៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នារីខ្មែរទសវត្សរ៍ ៦០ ដើម្បីចូលរួមអបអរសាទរខួប ៧១ ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ ១៩៥៣។

ក្នុងនោះគេបានឃើញស៊ីន សេដ្ឋសុជ្ឈតា បានចូលរួមនៅក្នុងកម្មវិធីនេះដោយបានពាក់នៅឈុតសម្លៀកបំពាក់ពណ៌លឿងយ៉ាងស្រស់ស្អាតដែលជាឈុតដែលយកលំនាំតាមឈុតសម្លៀកបំពាក់របស់រាជនីសំឡេងមាសលោកស្រី រស់ សេរីសុទ្ធា នាសម័យកាលនោះ ។ ជាមួយនឹងអារម្មណ៍រំភើប ស៊ីន សេដ្ឋសុជ្ឈតា បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយបានអរគុណដល់ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដែលបានបង្កើតកម្មវិធីនេះឡើង។
តាមរយៈសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់នារីខ្មែរនាទសវត្សរ៍ ៦០ មានការចាប់អារម្មណ៍នឹងលាន់មាត់សរសើរផងដែរ ។ ស៊ីន សេដ្ឋសុជ្ឈតា ត្រូវបានគេស្គលស្គាល់ថាជាចៅស្រីអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលសព្វថ្ងៃនាងក៏ជាតារាចម្រៀងម្នាក់ដែលបន្តវេនពីសំណាក់លោក ស៊ីន ស៊ីសាមុត ផងដែរ ។ 

ទោះមិនមានប្រជាប្រិយភាពដូចអធិរាជសំឡេងមាស ជាលោកតាក្តី តែ ស៊ីន សេដ្ឋសុជ្ឈតា ធ្លាប់ត្រូវបានសារព័ត៌មានអាមេរិកមួយសម្ភាសពីការដើរតាម គន្លងជីតារបស់ខ្លួនបង្កើតឱ្យមានភាពភ្ញាក់ផ្អើលពីមហាជននៃបណ្តាញសង្គមកាលពីអំឡុងឆ្នាំ ២០២១ កន្លងទៅ។  ស៊ីន សេដ្ឋសុជ្ឈតា  គឺជាកូនស្រីរបស់អតីតតារាចម្រៀងលោក ស៊ីន ចាន់ឆាយ៉ា ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor