ធ្មេចបើកៗពិធីការិនី ស៊ឹម សូលីកា មានកូនប្រសារទៅហើយដោយកាលពីថ្ងៃទី ១១ កន្លងទៅអ្នកនាងបានរៀបចំពិធីស្លាដក់កន្សែងកូនស្រីច្បងយ៉ាងអធិកអធមមិនចាញ់ពិធីមង្គលការមួយឡើយ ។ ពិធីស្លាដក់កន្សែងរបស់កូនស្រីពិធីការិនីប្រចាំទូរទស្សន៍បាយ័នរូបនេះក៏មានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ ។ 
ពេលនេះកូនស្រីច្បងរបស់ពិធីការិនី ស៊ឹម សូលីកា ជាមួយស្វាមីមុនដែលមានឈ្មោះថា សុកាន ភីរៈណុច  បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយគូដណ្តឹងក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នានឹងមានការបើកបង្ហាញជាសាធារណៈដោយអ្នកម្តាយ ស៊ឹម សូលីកា មួយរយៈមក ។

 អ្វីដែលគួរឱ្យកត់សម្កាល់ពិធីភ្ជាប់ពាក្យ ឬពិធីស្លាដក់កន្សែងកូនស្រីរបស់អ្នកនាង ស៊ឹម សូលីកា ពិតជាមានការរៀបចំទៅតាមប្រពៃណីខ្មែរយ៉ាងប្រណិតដែលសូម្បីតែការដេគ័រកន្លែងពិធីក៏មានភាពស្រសស្អាតនិងអធិកអធមមិនចាញ់ពិធីមង្គលការប៉ុន្មានឡើយ ។ ក្នុងនោះក៏មានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គម តែសម្រាប់អ្នកសិល្បៈគេមិនបានឃើញវត្តមាននោះទេ ។ នេះគ្រាន់តែពិធីភ្ជាប់ពាក្យទេ ប៉ុន្តែសម្រាប់ពិធីមង្គលការវិញអ្នកនាង ស៊ឹម សូលីកា នឹងត្រៀមកញ្ចប់ចំណាយមិនចាញ់មង្គលការអភិជនឡើយ ដែលសូម្បីតែការតុបតែងកូនក្រមុំ ក៏អ្នកនាងជ្រើសរើសនៅកញ្ចប់ជាពិសេសផងដែរ ។ 
បើក្រឡេកមើលអ្នកនាង ស៊ឹម សូលីកា នៅក្នុងថ្ងៃពិសេសរបស់កូនស្រីមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយទឹកមុខញញឹមក្រោយឃើញកូនស្រីខ្លួនរកបានដៃគូដែលសមប្រកបបែបនេះ។ មិនមានអ្វីចម្លែកទេព្រោះដឹងស្រាប់ហើយថាអ្នកនាង ស៊ឹម សូលីកា ត្រូវគេស្គាល់ថាជាពិធីការិនីម្នាក់ដែលមានជីវិតរស់នៅហ៊ឹហាមិនចាញ់អភិជនប៉ុន្មានឡើយ ពោលទាំងការរស់នៅ និងការប្រើប្រាស់សម្ភារៈទំនើបៗ។ សព្វថ្ងៃពិធីការិនីដែលស្ពាយងារជាជំទាវរូបនេះក៏កំពុង រស់នៅប្រកបដោយក្តីសុខក្រោយពីអ្នកនាងទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ជាមួយស្វាមីទីពីរលោក  អេង ឬទ្ធី ។ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor