ជៀសវាងការបញ្ចេញមតិវែកញែកច្រើននៅក្នុងបណ្តាញសង្គមពេលនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានចេញមកបកស្រាយរឿងហ្វេនផ្កាប់មុខម្នាក់ដែលបានចូលរួមនៅក្នុងពិធីមង្គលការរបស់នាងដោយមិនមានសំបុត្រអញ្ជើញដើម្បីបញ្ចប់រឿងទាំងនេះ ។ 
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនបានដឹងហើយថាកាលពីថ្ងៃទី ១២ ម្សិលមិញនេះមានការបញ្ចេញមតិចែករំលែកជាច្រើនជុំវិញរឿងរ៉ាវរបស់បុរសម្នាក់ដែលបានចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ សុភ័ក្រ្ត កុសុម៉ា ដោយមិនមានការអញ្ជើញ នឹងថែមទាំងបានថតរូបជាមួយតារាល្បីៗស្រីប្រុសដែលមានវត្តមាននៅក្នុងកម្មវិធីមួយនោះយ៉ាងស្និទ្ធស្នាល ។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបានវែកញែករឿងនេះដែលមានទាំងការគាំទ្រនូវទង្វើរបស់បុរសម្នាក់នេះ នឹងការហួសចិត្តពីផងដែរ ។ 

ដើម្បីបញ្ចប់រឿង សុភ័ក្រ្ត កុសុម៉ា ដែលជាម្ចាស់សាម៉ីខ្លួននៅក្នុងពិធីមង្គលការនោះបាននិយាយថានាងពិតជារីករាយណាស់ដែលបានហ្វេន ស្រឡាញ់ចេញពីចិត្តបែបនេះ តែអ្វីដែលមិត្តភក្តិរបស់នាងលើកឡើងនោះមិនមែនជាការរើសអើងទគ្រាន់តែចង់កែប្រែឥរិយាបថបុរសរូបនោះឱ្យគោរពឯកជនភាពភ្ញៀវចូលរួមនិងម្ចាស់កម្មវិធីតែប៉ុណ្ណោះ ។ 
ពិធីការិនីវោហាស័មិនចេះរីងស្ងួតរូបនេះបានរៀបរាប់ថា «នាងខ្ញុំបានឃើញបងប្អូនមួយចំនួនប្រតិកម្មរឿងភ្ញៀវដែរយើងខ្ញុំមិនបានអញ្ជើញគាត់ចូលរួមមង្គលការនាងខ្ញុំ តាមពិតទៅមានប្អូនៗ និងហ្វេនជាច្រើនដែលគាត់អញ្ជើញចូលរួមដោយមិនមានការអញ្ជើញដូចគ្នាហើយប្អូនៗហ្វេនខ្លះទៀតគាត់បានមកនិយាយជាមួយខ្ញុំផ្ទាល់ ថាគាត់ពិតជាស្រលាញ់ហើយគាត់ចង់ចូលរួមខ្លាំង។

 បកមកវិញ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគាត់ផ្តល់កិត្តិយសមកចូលរួមកម្មវិធីខ្ញុំដោយប្អូនៗហ្វេនៗពិតជាស្រលាញ់ចេញពីចិត្តដោយមិនបានបង្កបញ្ហាអ្វីផ្សេងឡើយ ប៉ុន្តែអ្វីដែលមិត្តខ្ញុំលើកឡើងជាវីដេអូមកនេះ មិនមែនជាការរើសអើងទេ ក្នុងចេតនាល្អមួយ ដែលចង់អោយប្អូនប្រុសកែប្រែឥរិយាបថ និងការគោរពលើឯកជនភាព របស់ភ្ញៀវដែលចូលរួមក៏ដូចជាឯកជនភាពម្ចាស់កម្មវិធីផងដែរ។ ជាសំណូមពរក្នុងនាមជាម្ចាស់កម្មវិធី សូមពុកម៉ែបងប្អូន បញ្ចប់នូវការភាន់ច្រលំមួយនេះ បញ្ចប់នូវមតិនានា ដែលធ្វើអោយប៉ះពាល់ដល់ប្អូនប្រុសម្នាក់នោះផង និងមិត្តរបស់ខ្ញុំផងដែរ។ អរគុណបងប្អូនទាំងអស់គ្នា ដែលគោរពស្រលាញ់ Lama»។
 


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor