ថ្មីៗនេះ ដេនី ក្វាន់ បានបើកចំហពីទំនាក់ទំនងជាមួយបុរសរូបសង្ហាម្នាក់ក្រោយពីនាងបានចែកផ្លូវជាមួយឪពុករបស់ ចាស្មីន ចឹកឡេង ។ អ្វីដែលគួរឱ្យកត់សម្គាល់ខណៈកំពុងផ្អែមល្ហែម ស្រីស្អាតរូបនេះបានលើកឡើងថា«របស់ចាស់បាត់ទៅជំនួសមកវិញនូវអ្វីដែលល្អជាងមុនក៏ថាបាន...»។
ដេនី ក្វាន់ ដែលជាម្តាយរបស់យុវតី ល្អហួស បានរកដៃគូថ្មីដែលមានទាំងរូបរាងសង្ហា និងវ័យក្មេងប្រដំប្រសងជាមួយរូបនាងក្រោយពីបានចែកផ្លូវជាមួយដៃគូចាស់ដែលជាឪពុករបស់ ចាស្មីន ។
ដេនី ក្វាន់ បានចែករំលែករូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមដោយថ្មីៗនេះនាងបានភ្ជាប់ជាមួយសារខ្លីយ៉ាងចាក់ដោតថា«របស់ចាស់បាត់ទៅ របស់ថ្មីនឹងចូលមកជំនួសវិញ រាល់ការបាត់បង់មិនមែនសុទ្ធតែអាក្រក់ទេ ជួនកាលវាជំនួសមកវិញនូវអ្វីដែលល្អជាងមុនក៏ថាបាន»។ ការលើកឡើងរបស់ ដេនី ក្វាន៉ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនដែលគាំទ្ររូបនេះបានគាំទ្រជាមួយសម្តីរបស់ ដេនី ក្វាន់ ជាមួយនឹងការសរ សើរពីភាពស័ក្តិសមគ្នារវាងនាង និងគូស្នេហ៍ផងដែរ ។
ទោះជាមានទាំងព្រមមិនថារូបសម្រស់និងជីវភាពហាយសូរក្តី តែកន្លងមក ដេនី ក្វាន់ ហាក់មិនសូវមានភាពសមប្រកបជាមួយជីវិតស្នេហាប៉ុន្មានឡើយ ។ប៉ុន្តែយ៉ាងណាក្រោយពីបែកបាក់ជាមួយបុរសម្នាក់ដែលមានឈ្មោះថា ចឹកឡេង នឹងបន្សល់នូវចំណងដៃកូនស្រីម្នាក់ឈ្មោះ ចាស្មីន ពេលនេះ ដេនីក្វាន៉ ក៏រកបានដៃគូថ្មីដែលត្រូវចិត្តដែលស្រឡាញ់ទាំងរូបនាង និងកូនស្រីទៀតផង៕