មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញ ឌី សូនីត្តា ទម្លាយពីអតីតកាលដ័ជូរចត់របស់នាងដែលបានចេញមករកការងារធ្វើតាំងពីអាយុ ១៤ឆ្នាំ ។អ្វីដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍នោះតារាស្រីរូបនេះបានបង្ហាញមុខអ្នកមានគុណរបស់នាងដែលបានហុចដៃជួយនឹងផ្តល់ការងារដល់រូបនាងនៅក្នុងពេលនោះថែមទៀត ។
បើគិតមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំហើយបច្ចុប្បន្ន ឌី សូនីត្តា ក៏មានភាពជោគជ័យ និងរស់នៅក្នុងជីវភាពធូរធារ និងមានមុខជំនួញផ្ទាល់ខ្លួនក៏ពិតមែន តែនាងហាក់មិនបំភ្លេចអតីតកាលរបស់ខ្លួនដែលបានចេញរកប្រាក់តាំងពីអាយុ ១៤ឆ្នាំ នៅភោជនីយដ្ឋានមួយដោយធ្វើជាអ្នកលាងចានដោយទទួលបានប្រាក់កំរៃ២ដុល្លារក្នុងមួយថ្ងៃ ។
នៅក្នុងថ្ងៃទី ១៧ នេះ ឌី សូនីត្តា ក៏បានទម្លាយពីម្ចាស់ភោជនីយដ្ឋានមួយរូបដែលជាអ្នកមានគុណនឹងបានផ្តល់ការងារដល់រូបនាងដោយភ្ជាប់ជាមួយការរៀបរាប់ថា «Omg omgមនុស្សដំបូងដែលហុចដៃទទួលយកខ្ញុំឲ្យធ្វើការដើម្បីជួយដោះស្រាយជីវភាពគ្រួសារតាំងពីខ្ញុំអាយុ14ឆ្នាំ ថៅកែហាងកាដូ គាត់ស្មើនឹងឪពុកខ្ញុំមួយរូបនៅពេលនោះ គាត់មិនខ្វល់អ្នកណាថាខ្ញុំមុខអាក្រក់អ្នកស្រែជាកូនក្មេងមិនដឹងអី ក៏គាត់នៅតែផ្តល់ឱកាសឲ្យខ្ញុំដើម្បីជួយក្មេងអ្នកក្រមួយរូបនេះ ។
ពាក្យជូនពររបស់គាត់មុនខ្ញុំឈប់ធ្វើការ ឥលូវពិតជាស័ក្តសិទ្ធណាស់២០ឆ្នាំក្រោយក៏បានជួបគ្នាម្តងទៀត ខ្ញុំបាននិយាយរឿងដែលបានកើតឡើងក្នុងជីវិតនេះជាច្រើនប្រាប់គាត់ ខ្ញុំយំដោយមិនអាចទប់បាន ពិតជាទប់មិនបានមែនណាលោកឪពុក អរគុណគាត់សឹងតែលុតជង្គង់សំពះដល់បាតជើង អោបទាំងអួលណែនក្នុងទ្រូង ជួយខ្ញុំតាំងពីចាប់ផ្តើមការងារដំបូងក្នុងជីវិត ចុងក្រោយបងប្អូនកូនក្មួយគាត់ការ២រោងហើយនៅតែមកជួយយកសម្អាងខ្ញុំទៀតពួកអ្នកល្អពេកហើយអ្នកមានគុណ»។
ការបើកបង្ហាញពីអតីតកាលដ៏ជូរចត់របស់ ឌី សូនីត្តា និងការដឹងគុណដល់អ្នកដែលធ្លាប់ជួយរបស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកលេងហ្វេស៊ុកជាច្រើនបានបង្ហាញការរំជួលចិត្តនឹងបានលាន់មាត់សរសើរដល់ការខិតខំប្រឹងប្រែងរបស់នាងរហូតមានជោគជ័យដូចបច្ចុប្បន្នដែលពិតជាស្ត្រីដែលរឹងមាំខ្លាំងផងដែរ៕