ថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត ហាក់បង្ហាញការភ្ញាក់ផ្អើលក្រោយបានឃើញវីដេអូសម្តែងរបស់តារាជើងចាស់ សំ ប៉ូលីដា រួមជាមួយតារាកំប្លែងជើងចាស់មួយចំនួនរួមនឹងអតីតតារាកំប្លែង នាយវ៉ាំងដឺ ផងដែរ។ បន្ថែមពីនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានរៀបរាប់ពីមូលហេតុដែលតារាជើងចាស់ សំ ប៉ូលីដា មិនអាចចូលជាសមាជិកនៅក្នុងសមាគមសិល្បករខ្មែរដែលដឹកនាំឱ្យអ្នកឧកញ៉ា ម៉ៅ ចំណាន ។ 
 

កាលពីថ្ងៃទី ២១ ម្សិលមិញនេះលោក ជំទាវ ហ៊ុន ស៊ីណាត បានស៊ែរវីដេអូសម្តែងចម្រៀងរបស់ក្រុមកំប្លែងជើងចាស់កាលពីជិត ២០ឆ្នាំមុនដោយភ្ជាប់សំណេរបែបបង្កប់ន័យស៊ីជម្រៅថា«អុញ!ក្នុងរូបនេះមាន សំប៉ូ លីដា ដែរថ្ងៃមួយអ្នកសិល្ប:សួរគ្នារឿងចូលក្នុងសមាគមម្នាក់នោះឆ្លើយថាប្រធានគេថាទាល់តែមានអ្នកធានាថាពិតជាសិល្បៈមែនឬមិនមែន សំ ប៉ូលីដាឆ្លើយថាយកអ្នកធានាម៉េចកើតបើ វុំាង ឌឺ ស្លាប់ហើយបាននរណាធានាគាត់នោះ»។

សាររបស់ លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ហើយក្នុងនោះតារាជើងចាស់ សំ ប៉ូលីដា ជាសាម៉ីខ្លួនផ្ទាល់បានចូលមកខមិននឹងបានបង្ហាញអារម្មណ៍ រំភើប នឹងស្នើសុំសូមឱ្យលោកជំទាវចេញមុខ ធានាអ្នកនាងបានចូលជាសមាជិកនៅក្នុងសមាគមសិល្បករខ្មែរផងដែរ ។

  ប៉ុន្តែយ៉ាងណា ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ឆ្លើយបែបកំប្លែងថា «ចាំហៅ វ៉ាំង ឌឺ មកធានាឮថាពិបាកក្នុងការចូលអញ្ចឹងបងមិនហ៊ានធានាទេខ្លាចប្រធានសមាគមថ្មីគេមានបុណ្យស័ក្តិធំម្លឹងៗនោះខ្ញុំរាស្ត្រមិនហ៊ានធានាទេ»។
មិនមែនមានតែតារាជើងចាស់ សំ ប៉ូលីដា ទេ ដែលគ្មានអ្នកធានាក្នុងការចូលសមាគមសិល្បករខ្មែរ កន្លងមកលោក ម៉ៃ សុគន្ធ ក៏ធ្លាប់ត្អូញត្អែរចំពោះការចូលក្នុងសមាគមសិល្បករខ្មែរនៅក្នុងអណត្តិថ្មីនេះដោយសារមានការតម្រូវឱ្យមានអ្នកធានា ។ គួរឱ្យដឹងថាលោកជំទាវ ហ៊ុន ស៊ីណាត តែងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកសិល្បៈជាច្រើនហើយកន្លងមកលោកជំទាវតែងបង្ហាញវត្តមានចូលរួមនៅក្នុងពិធីជាច្រើនរបស់អ្នកសិល្បៈមិនថាមង្គលការ បុណ្យសព ដោយមិនមានការរើសអើងចំពោះអ្នកសិល្បៈល្បីឬមិនល្បីឈ្មោះនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor