មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីថ្មីៗនេះតារាចម្រៀងជើងចាស់ គង់ ចាន់សូរិយា បានបោះសម្តីចំៗនៅលើបណ្តាញសង្គមដោយឥតលាក់លៀមនឹងធ្វើការប្រៀបធៀបប្រធានថ្មីនិងប្រធានចាស់។ ទោះមិនបានបញ្ជាក់ចំៗ តែមានការលើកឡើងតារាចម្រៀងរូបនេះប្រហែលចង់និយាយពីប្រធានសមាគមសិល្បករខ្មែរតែម្តង។
កាលពីថ្ងៃទី ១៨កន្លងទៅថ្មីៗនេះអ្នកនាង គង់ ចាន់សូរិយា បានបង្ហោះសារខ្លីដែលមានអត្ថន័យយ៉ាងស៊ីជម្រៅថា «ប្រធានថ្មី មិនដូចប្រធានចាស់អាណាងាប់ៗទៅអោយតែអញកើបលុយបើកជំនួញថ្មី ម៉េចដែរឈឺអត់»។
សារខ្លីរបស់តារាចម្រៀងជើងចាស់រូបនេះបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ័ខ្លាំងបើទោះអ្នកនាងមិនបាននិយាយចំៗក្តី ។ ក្នុងនោះក៏មានអ្នកចូលរួមបញ្ចេញមតិថា «កើបលុយជាប្រពន្ធ័» «ពេលវេលាអ្នកបកស្រាយ» «ទាល់តែចឹងបានប្រៀបធៀបចេញមួយៗគិតថាគេមានគេជួយតែចុងក្រោយមានមែនអញ មានអ្នកមានច្រើន» «អ្នកដឹងបានដឹង»។ បន្ថែមពីសារមួយនេះអ្នកនាង គង់ ចាន់សូរិយា បានបន្ថែមថា អ្នកណាមានខ្លួនទទួលយកទៅ ។
គួរឱ្យដឹងថា គង់ ចាន់សូរិយា ជាតារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាពកាលពីជាង ១០ឆ្នាំមុន តែសព្វថ្ងៃអ្នកនាងមិនសូវបង្ហាញមុខនៅក្នុងអាជីពចម្រៀងប៉ុន្មានឡើយ ។អ្នកនាងយកពេលវេលាលក់ផលិតផលអនឡាញច្រើនជាង៕