Sponsor

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា៩ឆ្នាំហើយដែលតារាចម្រៀងទេព បូព្រឹក្ស និង ជី ដេវីត បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយទទួលបានចំណងដៃកូនប្រុសគួរឱ្យស្រឡាញ់មួយរូប។ អ្វីដែលកត់សម្គាល់ដោយសារពេលនេះតារាចម្រៀងរ៉េបមួយគូនេះមានគ្រប់យ៉ាងទៅតាមក្តីស្រមៃទើបថ្មីៗនេះ ទេព បូព្រឹក្ស មានគម្រោងនឹងរៀបការទៅតាមប្រពៃណីខ្មែរបើទោះសព្វថ្ងៃអ្នកទាំងពីរជាប្តីប្រពន្ធស្របច្បាប់ក្តី ។

ប្តីប្រពន្ធតារារ៉េបមួយគូនេះត្រូវបានគេមើលឃើញថាជោគជ័យមិនធម្មតានៅក្នុងអាជីពសិល្បៈបើទោះអ្នកទាំងពីរមិនមានផលិតកម្មក្តី ។ ជារឿយៗប្តីប្រពន្ធមួយគូនេះបាន បង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗនៅបណ្តារប្រទេសប៉ែកអឺរ៉ុបផងដែរ ។ អ្វីដែលកត់សម្គាល់ប្តីប្រពន្ធគូនេះក៏ត្រូវមហាជនចាត់ទុកជាប្តីប្រពន្ធដែលមានជីវិតរស់នៅស៊ីវិល័យមិនធម្មតា ជាមួយនឹងការប្រើប្រាស់នូវសម្ភារៈទំនើបៗមិនថាគ្រឿងអលង្ការ សម្លៀកបំពាក់ និងរថយន្តនោះទេ ។ 


ដ្បិតប្រើប្រាស់ជីវិតរស់នៅបែបអភិជនក្តី តែ ទេព បូព្រឹក្ស និង ជី ដេវីត ហាក់មិនខ្វល់ខ្វាយនៅក្នុងការរៀបការនោះទេបើទោះពួកគេមានកូនមួយជាចំណងដៃក្តី ។កន្លងមកអ្នកទាំងពីរបានត្រឹមសែនពេ្រន និងបណ្តើរគ្នាទៅចុះសំបុត្រអាពាហ័ពិពាហ៍តែប៉ុណ្ណោះ ។

ប៉ុន្តែថ្មីៗនេះ អ្នកគាំទ្ររបស់តារារ៉េបទាំងពីរបានបង្ហាញអារម្មណ៍រីករាយក្រោយបានឮ លោក ជី ដេវីត បានទម្លាយថា «ឆ្នាំក្រោយការឱ្យផ្អើលកម្ពុជា »។ស្របជាមួយគ្នាការប្រកាសរបស់ស្វាមី  ទេព បូព្រឹក្ស បានទទួលស្គាល់ថាជារឿងពិតមង្គលការរបស់អ្នកនាងអាចនឹងរៀបចំឡើងនៅឆ្នាំក្រោយយ៉ាងប្រាកដ ពីព្រោះបច្ចុប្បន្ននាងនិងដៃគូមានអ្វីគ្រប់បែបយ៉ាងទៅតាមការប្រាថ្នាអស់ហើយ ។ តែយ៉ាងណា ទេព បូព្រឹក្ស នៅពុំទាន់បញ្ជាក់ពីថ្ងៃខែ និង ពេលវេលាច្បាស់លាស់ឡើយដោយចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំតាមដាន បន្តទៀត ។

 បើតាមគម្រោង ទេព បូព្រឹក្ស មានបំណងយកកូនទីពីរសិនទើបរៀបការ តែដោយយល់ឃើញថាឆ្នាំក្រោយ ២០២៥ ជាពេលវេលាស័ក្តិសមទើបនាង និងលោក ជី ដេវីត សម្រេចដឹកដៃគ្នារៀបការទៅតាមប្រពៃណីខ្មែរតែម្តង ។ បើតាមប្រភពដែលស្និទ្ធជាមួយ ទេព បូព្រឹក្ស បានព្រលយថា ប្តីប្រពន្ធមួយគូនេះត្រៀមខ្ទង់ចំណាយមួយចំនួនធំដើម្បីពិធីមង្គលរបស់ខ្លួននាពេលខាងមុខឱ្យផ្អើលពិភពសិល្បៈតែម្តង៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor