Sponsor

សម្រាប់ខួបកំណើតគម្រប់អាយុ ៤០ឆ្នាំនេះពិធីការិនី ពេជ្រ សេរីរ័ត្ន បានរៀបចំពិធីខួបកំណើតរបស់ខ្លួនយ៉ាងរីករាយដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីមួយចំនួនហើយសម្រាប់ឆ្នាំនេះពិធីការិនីរូបនេះប្រើប្រាស់សម្លៀកបំពាក់ពណ៌ខ្មៅ ។ 
សម្រាប់ឆ្នាំនេះ ពេជ្រ សេរីរ័ត្ន មានវ័យ ៤០ឆ្នាំទៅហើយដែលនាងទើបរៀបចំពិធីខួបកំណើតកាលពីថ្ងៃទី ២០យប់មិញដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈជិតដិតមួយចំនួនដែលមានដូចជាអ្នកនាង យុគ ចិន្តា ស៊ឹម សូលីកា ម៉េង កែវពេជ្ជតា លី ម៉ារីណា សុភ័ក្រ្ត កុសុម៉ា ទឹម រដ្ឋា ទឹម វត្តី លោក ប៉ែន ចំរ៉ុង ករុណា ពេជ្រ  រ៉ូលីន ជាដើម ។ អ្វីដែលគួរឱ្យកត់សម្គាល់អ្នកដែលចូលរួមនៅក្នុងពិធីខួបកំណើតជាលក្ខណៈឯកជនរបស់ ពេជ្រ សេរីរ័ត្ន សុទ្ធតែលេងស្ទីឡរៀបចំខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខ្មៅគ្រប់គ្នាដែលកាន់តែធ្វើឱ្យពិធីមានភាពទាក់ទាញថែមទៀត។
 

ចុងក្រោយនេះ ពេជ្រ សេរីរ័ត្ន កាន់តែមានប្រជាប្រិយភាពក្រោយពីនាងបានកាន់កម្មវិធី ស និងខ្មៅ ដែលកំពុងទទួលបានការពេញចិត្តពីសំណាក់មហាជនដែលនិយមតាមដានជីវិតតារាក្នុងសិល្បៈ ។ ក្រៅពីនេះ ពេជ្រ សេរីរ័ត្ន តែងចែករំលែកបទពិសោធន៍នៅក្នុងជីវិតស្នេហាដល់មហាជននៅក្នុងបណ្តាញសង្គមថែមទៀត ។ពេលខ្លះនាងក៏បានបង្ហាញមុខនៅក្នុងការផ្សាយឈុតសម្អាងការផងដែរ។ 

អ្វីដែលកត់សម្គាល់ពិធីការិនីរូបនេះត្រូវបានគេចាត់ទុកជាសិល្បការនីដែលមានជីវភាពរស់នៅស៊ីវិល័យម្នាក់ដែរ តែយ៉ាងណាសម្រាប់ជីវិតឯកជនពិធីការិនីរូបនេះមិនចូលចិត្តបើកបង្ហាញទេពោលបើទោះនាងក្លាយជាអ្នកម្តាយរបស់កូនប្រុសស្រីពីរនាក់ទៅហើយក្តី តែ ពេជ្រ សេរីរ័ត្ន មិនដែលបង្ហាញមុខមាត់ស្វាមីរបស់ខ្លួនជាសាធារណៈដល់អ្នកគាំទ្រឱ្យបានឃើញនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor