មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកក្រោយពីថ្មីៗនេះគេបានឃើញអតីតភរិយាតារាចម្រៀង យឿន ពិសី បង្ហាញទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយដៃគូជាភេទដូចគ្នាមិនខុសពីគូស្នេហ៍ឡើយ ។
មិនលាក់បាំងទៀតអតីតភរិយា យឿន ពីសី បានទទួលស្គាល់ថាខ្លួនពិតជាកំពុងស្វែងយល់ចិត្តថ្លើមគ្នាជាមួយនារីជាភេទដូចគ្នាពិតមែន ។
បើគិតមកដល់ពេលនេះ យឿន ពិសី និងអតីតភរិយាបានចែកផ្លូវគ្នាប្រមាណជាជិតមួយឆ្នាំហើយ តែអ្នកទាំងពីរក៏មានដៃគូរៀងខ្លួនហើយដែរ ។ ក្នុងនោះអតីតម្ចាស់ពាន Cambodia Got Talent រដូវកាលទីមួយរូបនេះបានងាកទៅភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីជាអ្នកចម្រៀងដូចគ្នា ដែ លពេលនេះពួកគេកំពុងរស់នៅយ៉ាងមានក្តីសុខផងដែរ ។
ងាកមកអតីតភរិយាវិញក៏បានបង្ហាញភាពស្និទ្ធស្នាលជាមួយនារីម្នាក់ដែលមានការតុបតែងខ្លួនជាបុរសភេទមិនខុសពីគូស្នេហ៍ភេទផ្ទុយគ្នាឡើយ ។ តាមការលើកឡើងរបស់ រ៉ាហ្សា ញ៉ុល បានទទួលស្គាល់ថាខ្លួនពិតជាកំពុងស្វែងយល់ចិត្តថ្លើមគ្នាជាមួយដៃគូថ្មីជាភេទដូចគ្នាពិតប្រាកដមែន តែយ៉ាងណានាងមិនបានបញ្ជាក់ពីមូលហេតុអ្វីដែលធ្វើឱ្យងាកទៅភ្ជាប់ស្នេហ៍ភេទដូចគ្នាក្រោយចែកផ្លូវជាមួយស្វាមីជាបុរសពេញលក្ខណៈនោះឡើយ។
អ្វីដែលកត់សម្គាល់ក្រោយស្ពាយឈ្មោះជាអ្នកមេម៉ាយបើក្រឡេកមើលរូបសម្រស់របស់អតីតភរិយារបស់ យឿន ពិសី ហាក់មានភាពស្រស់ស្អាតប្លែកជាងមុនច្រើនបើទោះអ្នកនាងមានកូនពីរនាក់ក្តី ។ ជាចុងក្រោយអតីតភរិយា យឿន ពិសី បានសំណូមពរសុំឱ្យសារព័ត៌មាននានាឈប់ភ្ជាប់រូបភាពនាងជាមួយអតីតរបស់ខ្លួនទៀតព្រោះមិនចង់ឱ្យដៃគូថ្មីមានការអាក់អន់ចិត្តទាំងសងខាង ៕