ខុសពីតារារ៉េប ជី ដេវីត ឧកញ៉ា ព្រាប សុវត្ថិ មិនបានចេញមុខបកស្រាយឬតបតអ្វីឡើយ បើទោះមានមហាជនមួយចំនួនបង្ហាញការមិនពេញចិត្តក្រោយលោកលេងស្ទីលស្លៀកខោជើងធំរលុងស្រដៀងសំពត់របស់នារីភេទឡើងឆាកកាលពីពេលថ្មីៗនេះ។
បើទោះជាមានវ័យជ្រេនឹងមានកូនកំលោះធំទន្ទឹមខ្លួនទៅហើយក្តី តែតារាចម្រៀង ព្រាប សុវត្ថិ នៅតែរក្សាបាននូវរូបរាងស្រស់សង្ហាមិនចាញ់តារាស្រករក្រោយប៉ុន្មានទ ។ បើនិយាយពីការតុប តែងខ្លួនក៏ស្រស់សង្ហានិងទាន់សម័យមិនធម្មតាដែរក្រោមការសម្រិតសម្រាំងពីសំណាក់ភរិយារបស់លោកផ្ទាល់តែម្តង ។
តួយ៉ាងថ្មីៗនេះតារាចម្រៀងងារជាឧកញ៉ារូបនេះបានបង្ហាញវត្តមាននៅ ក្នុងឆាកតន្រ្តីមួយដោយមានការតុបតែងខ្លួនយ៉ាងកាលីពនិងទាន់សម័យជាមួយឈុតសម្លៀកបំពាក់អាវធំនិងខោរលុងដែលមើលទៅស្រដៀងនឹងសំពត់របស់នារី។ មិនមានអ្វីប្លែកទេសម្រាប់ស្ទីល ទាន់សម័យនេះព្រោះកន្លងមកគេបានឃើញតារារ៉េប ជី ដេវីត ធ្លាប់លេងម៉ូដបែបនេះឡើងឆាក ម្តងដែរ តែត្រូវអ្នកគាំទ្របង្ហាញការមិនពេញចិត្តចំពោះស្ទីលមួយនេះរហូតធ្វើឱ្យតារារ៉េបខ្ពស់ស្រ ឡះរូបនេះចេញមុខសុំការអធ្យាស្រ័យចំពោះការស្លៀករបស់ខ្លួនភ្លាមៗដែ ។
ងាកមកតារាចម្រៀ ងចាស់វស្សា ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រមួយភាគបង្ហាញការពេញចិត្តចំពោះការស្លៀក ពាក់របស់លោកប្លែកៗបែបនេះតែក៏មានអ្នកគាំទ្រមួយភាគធំបង្ហាញការហូសចិត្តដោយយល់ថា ឈុតខោរលុងៗបែបនេះមិនសមតារាចម្រៀងដែលមានងារជាឧកញ៉ា និងជារៀមច្បងនៅក្នុងអាជី ពសិល្បៈនោះឡើយ។
ក្នុងនោះគេសង្កេតឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការវែកញែកនិងបានលើកជាយោបល់ថា«យូៗកាន់តែយូទៅហើយរៀមច្បងគេផងគួរណាធ្វើជាគំរូដល់ក្មេងៗជំនាន់ថាក្មេង ៗគេធ្វើអោយគេស្គាល់គាត់វិញនរណាមិនស្គាល់គាត់«ខ្ញុំអត់គិតថាទាន់សម័យទេខ្ញុំគិតថាឆ្គួតបំពុ លសង្គមច្រើនជាង»«អោយIdol ព្រាប សុវត្ថិ ខ្ញុំកាលពីមុនមកវិញមកសូមអង្វរ» «ធ្វើអីធ្វើ ទៅជា រឿងផងគាត់។ខ្ញុំសុំតែម្យ៉ាងកុំឱ្យ គាត់ប្រាប់បរទេសថាគាត់ជាខ្មែរអីខ្ញុំខ្មាស់ថៃណាស់» «ស្តាយការគាំទ្រណាស់»«ឆ្គួតសុទ្ធហើយថាស្អាតកើតមិនយល់លើកជើងខុសការពិត»។ បើទោះការលេងស្ទីលប្លែកភ្នែកមួយឈុតនេះរបស់តារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការ រិះគន់ច្រើនជាងការសរសើរក្តី តែលោកហាក់មិនខ្វល់ខ្វាយចេញមុខបកស្រាយឬសុំការអធ្យា ស្រ័យពីសំណាក់មហាជនឡើយ៕