មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញMVបទ«អូវ៉ាលី» របស់តារាចម្រៀង ហ៊ិន លីដា ឬ L-D-A មានការប្លែកខ្លាំងទាំងស្ទីលនៃការរៀបចំខ្លួននិងក្បាច់រាំនៅក្នុងការសម្តែងរបស់នាង ដែលមើលទៅពិតជាទាក់ទាញតែម្តង ។ ក្នុងនោះគេបានឃើញអ្នកផលិតមាតិកាមួយចំនួនបានយកបទ ចម្រៀងនាងទៅ Reaction ជាបន្តបន្ទាប់បែបនេះដែលកាន់តែធ្វើឱ្យសាម៉ឺខ្លួន ហ៊ិន លីដា មានការរំភើប ចិត្តជាខ្លាំង។
 

ធ្លាប់តែឃើញតារាចម្រៀង ហ៊ិន លីដា ច្រៀងបទបែបមរតកដើម និងបទបែបបុរាណ នាពេលកន្លងមក តែក្រោយពីបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកកម្មហ្គាឡាក់ស៊ី ហ៊ិន លីដា បានផ្លាស់ប្តូរស្ទីលខ្លះៗ ដោយងាកមកច្រៀងបទញាក់និង បទជាភាសាបរទេសជាដើម ។ ប៉ុន្តែថ្មីៗនេះ ហ៊ិន លីដា ឬL-D-A បាន ធ្វើឱ្យហ្វេន ហ្វេន មានការប្លែកអារម្មណ៍ជាខ្លាំងតាមរយៈការផ្លាស់ប្តូរស្ទីលនៃការរៀបចំខ្លួន និងក្បាច់រាំ នៅក្នុងការសម្តែងបទ«អូសវ៉ាលី»ដែលមើលទៅពិតជាទាក់ទាញជាខ្លាំង។ក្នុងនោះក៏មានអ្នកផលិតមាតិ កា ល្បីៗជាច្រើនបានយកទៅReaction ជាហូរហែរដែលកាន់តែធ្វើឱ្យ MV ចម្រៀងមួយបទនេះកាន់តែ ផ្ទុះខ្លាំងទៀតដែលធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីរូបនេះមានការរំភើបជាខ្លាំង ។ 

នេះជា លើកដំបូងដែល MV របស់ ហ៊ិន លីដា ផ្ទុះខ្លាំងបែបនេះក្រោយនាងក្លាយជាតារាចម្រៀងនៅក្នុងផលិត កម្មប្រមាណជាពីរឆ្នាំ។ នៅក្នុង MV បទចម្រៀង «អូសវ៉ាលី»  ហ៊ិន លីដា បានផ្លាស់ប្តូរទាំងស្ទីលតែងខ្លួន និងក្បាច់រាំដែលធ្វើឱ្យទស្សនិកជនចំណាំនាងស្ទើរពុំបាន។ 

ក្នុងនោះក៏មានការលាន់មាត់ថាតែប៉ុណ្ណេះតារា ចម្រៀង តន់ ចន្ទសីម៉ា មានគូប្រជែងហើយ។ 
គួរឱ្យដឹងថាបទចម្រៀង « អូសវ៉ាលី » គឺជាបទចម្រៀងថ្មីរបស់ ហ៊ិន លីដា ដែលបានទិញសិទ្ធបទចម្រៀងមកផលិតជា Version ស្រីដោយកែអត្ថន័យនៃបទចម្រៀង និងច្រៀងជាចង្វាក់ញាក់ ។អ្នកដែលបាន ទស្សនា MV ចម្រៀងនេះហើយលាន់មាត់សរសើរថា ប្លែកអារម្មណ៍គ្រប់ៗគ្នា ។

 ងាកមកតារាចម្រៀង ហ៊ិន លីដា ឯណេះវិញបានបង្ហាញអារម្មណ៍រីករាយ និងរំភើបខ្លាំងក្រោយឃើញបទចម្រៀងរបស់ខ្លួន ផ្ទុះខ្លាំងនឹងមានReaction ជាបន្តបន្ទាប់ ។  កន្លងមក ហ៊ុន លីដា ធ្លាប់និយាយថា តន់ ចន្ទសីម៉ា ជា រៀមច្បងមានតែសប្បាយដោយឃើញនាងមានសមត្ថភាពនិងល្បីល្បាញបែបនេះព្រោះពួកនាងបានស្គាល់និងរាប់អានគ្នាប្រមាណជាជិត ១០ឆ្នាំឯណោះពោលស្រឡាញ់គ្នាដូចបងប្អូនបង្កើតទៅហើយមិន មានការច្រណែនគ្នាទេ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor