មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញការបង្ហើបរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលត្រូវគេស្គាល់ថារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នឹងជាប្រធា នក្រុមការងារដឹកនាំជំរុញបរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថាស្ថានីយ ទូរទស្សន៍ល្បីមួយនៅក្នុងស្រុកនឹងបិទការផ្សាយនៅចុងឆ្នាំ ២០២៤ នេះដោយសារកត្តា ទាំង នេះ។


បើតាមការរៀបរាប់របស់ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបង្ហោះសារថា«ស្ថានីយទូរទស្សន៍ក្នុង ស្រុកមួយដែលធ្លាប់ល្បី នឹងបិទការផ្សាយ ចុងឆ្នាំនេះ។ដំណើរបែបនេះ នឹងកើតមានបន្តទៀត
ដោយសារ កត្តាបច្ចេកវិទ្យា និងថវិកា»។

ការលើកឡើងនៅតាមបណ្តាញសង្កមរបស់ឯកឧត្តម ហ៊ុយ វណ្ណៈ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ៍ នឹងបង្ហាញការ សោកស្តាយដោយបានចូលរួម បញ្ចេញមតិថា«ឮអញ្ចឹងគួរអោយសោកស្តាយដែរបងរបត់ សង្គមជាដើមចមមិនថាតែយើងទេក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនក៏បិទទ្វារដោយសារតែបត់មិនទាន់ដែរ» «ពិតជាគួរអោយ សោកស្តាយ» «អ្នកដែលលំបាកបន្ទាប់គឺបុគ្គលិកទូរទស្សន៍ ដែលត្រូវប្រឈមមុខនឹងអត់ ការ ងារ» « Social media ដណ្តើមទីផ្សារហើយបង tv online ធ្វើការគ្នាតិច ចំណាយតិចហើយ លឿន» «គេមើលហ្វេសប៊ុក តិចតុក ច្រើនគេលែងមើលទូរ ទស្សន៍ហើយ»។

បន្ថែមពីនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានឱ្យដឹងទៀតថា«ការពិត TV កាសែត នៅតែសំខាន់ប៉ុន្តែអ្វីដែលសំខាន់លើសពីនេះ គឺយើងមិនបានយល់ពីភាពសំខាន់របស់វាហើយយើងខ្វះ ធន ធានមនុស្សដែលមានសមត្ថភាពធ្វើឱ្យវាសំខាន់។ភាសាបច្ចេកទេស បើយើងមើលនិងប្រើ បណ្តាញ សង្គមទាំងស្រុង នោះយើងនឹងរួមគ្នាបង្កើតបាននូវបរិយាកាសសង្គមមួយដែលប្រ ជាភិថុត ប្រជានិយម និងចចាមអារ៉ាមដឹកមុខ។

សង្គមចចាមអារ៉ាម និងប្រជាភិថុត មិនល្អ ទេ។ ចាំទេ? យើងវៃទូតថៃដោយសារចរចាមអារ៉ាម។ វារំជើបរំជួលលឿនហើយវាបាត់បង់ តម្លៃ «ការពិត &ជំនឿ»។បើបាត់តម្លៃខាងលើនេះ គឺវានាំឱ្យមិនសូវជឿគ្នា និងមិនសូវ គោរ ពគ្នា។ បើមិនសូវតទៀត វានាំឱ្យសាមគ្គី មិនសូវរឹង។អ៊ីចឹងហើយ មានរឿងអីមួយគឺ ឈុលដូច្នេះហើយ ដែលទាមទារឱ្យមានប្រព័ន្ធឃោសនារឹងមាំ។ តើនរណា មានប្រាជ្ញា
និងសមត្ថភាពយល់ដឹង និងដឹកនាំលើកិច្ចការនេះ?ជាមួយសាររបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏មានអ្នកគាំទ្រពេញចិត្តជាច្រើនផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor