ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនមានការហួសចិត្តជាខ្លាំងក្រោយបានឃើញអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងThe Voice Cambodia សុខុម រចនា រួមនឹងមិត្តភក្តិពីរនាក់ទៀតបានរាំបទប្រពៃណីដែលគេ Remix លេងសើចសប្យាយយ៉ាងអសីលធម៌ដើម្បីលក់ផលិតផលដែលជាគំរូមិនល្អនៅក្នុងសង្គម ជាពិសេស ដល់ក្មេងៗជំនាន់ក្រោយ ។
ជឿជាក់ថាមហាជនពិតជាបានស្គាល់ហើយអតីតបេក្ខភាពដែលធ្លាប់ផ្ទុះល្បីនៅក្នុងកម្មវិធី The Voice Cambodia ដែលទទួលរងការរិះគន់យ៉ាងចាស់ដៃក្រោយពីនាងបានCover បទចម្រៀង «How About Now» របស់លោក ជី ដេវីត តែមិនបានអរគុណដល់ម្ចាស់ដើម ។
ពេលនេះ សុខុម រចនា ត្រូវបានគេដឹងថាជាអ្នកចម្រៀងនៅក្នុងផលិត កម្ម ហ្គាឡាក់ស៊ី។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ សុខុម រចនា និងមិត្តភក្តិពីរនាក់ទៀតបានរាំលេងយ់ាងរីករាយ ជាមួយនឹងបទភ្លេងប្រពៃណីដែលគេយកទៅ Remix បង្ហោះនៅក្នុងបណ្តាញសង្គមដើម្បីប្រម៉ូដផលិតផលធ្វើព្រ ងើយ។ ដុចដឹងស្រាប់ហើយថាភ្លេងប្រពៃណីនេះត្រូវបានគេចាក់នៅក្នុងពិធីបុណ្យនានាក៏ដូចជានៅក្នុងទីវត្តអារាម ជាពិសេសនៅក្នុងថ្ងៃឧបោសសីលជាដើម។ជាមួយនឹងការយកភ្លេងប្រពៃណីខ្មែរមកRemix រាំលេងសប្បាយបែប នេះរបស់ សុខុម រចនា ដែលជាមនុស្សរបស់មហាជននោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបាន បង្ហាញការមិនពេញចិត្ត នឹងបានបញ្ចេញមតិរិះគន់ដល់អ្នកចម្រៀងរូបនេះគ្រប់គ្នា ដោយអ្នកខ្លះថែមទាំងស្នើសុំឱ្យ ក្រសួងពាក់ព័ន្ធយកទៅណែនាំឬអប់រំថែមទៀតផង ។
ក្នុងនោះគេបានឃើញអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាបញ្ចេញមតិនៅក្នុងវីដេអូរាំរបស់ សុខុម រចនា ថា «យកភ្លេងប្រពៃណីមកធ្វើអញ្ចឹងខូចទំនៀមទំលាប់អស់ហើយ» «យកបទប្រពៃណីមកលេងសើចជាតិក្រោយត្រៀម ទៅ» «ឱ្យតែល្បីគេថាឆ្កួតៗទៅ» «អប់រំគ្នាផង»។ អ្វីដែលកត់សម្គាល់ក្រោយទទួលរងការរិះគន់ពីសំណាក់មហាជន សុខុម រចនា បានតបយ៉ាងព្រងើយថា «បើទើសសូមទើសឱ្យគ្រប់គ្នា គ្រប់វីដេអូ ទើសមិនស្មើភាពគ្នាខ្ញុំមានការច្រ ណែន»។ បើតាមការលើកឡើងរបស់ សុខុម រចនា ចង់បញ្ជាក់ថាមិនមែនមានតែនាងទេដែលយកបទប្រពៃណីមក រាំលេងខុសទំនងបែបនេះនៅមានអ្នកសិល្បៈនិងអ្នកលេងតិកតុកជាច្រើនទៀត៕