ផ្ទុះការចាប់អារម្មណ៍ក្រោយពីបានឃើញផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិត MV បទចម្រៀង «សែកមន្ត» ដែលច្រៀងដោយតារាចម្រៀង ព្រាប សុវត្ថិ  តែអ្វីដែលធ្វើឱ្យមហា ជនប្លែកភ្នែកនោះមានការបញ្ចូលនូវចាប៉ឺខ្មែរប្រមាណជាង ១០០ដើមប្រគំជាភ្លេងបុរាណលាយ សម័យដែលកាន់តែធ្វើឱ្យបទចម្រៀងមួយបទនេះទាក់ទាញថែមមួយកម្រិតទៀត។


នៅមុននេះបន្តិចផលិតកម្មហ្គាឡាក់ស៊ីបានទម្លាក់ MV បទចម្រៀង «សែកមន្ត»ប្រមាណជាង ២០វិនាទីដែលច្រៀងដោយតារាចម្រៀងលំដាប់ប្រទេស ព្រាប សុវត្ថិ ក្នុងឈុតសម្លៀកបំពាក់ បែបបុរាណយ៉ាងសង្ហានិង មាំមួនតែម្តង ។ អ្វីដែលពិសេសកាន់តែប្លែកជាមួយនឹងការបញ្ចូលនូវ ឧបករណ៍ចាប៉ីខ្មែរប្រមាណជា ១០០ដែលកាន់តែធ្វើឱ្យការសម្តែងនៅក្នុងបទមួយនេះប្លែកអារ ម្មណ៍ និងទាក់ទាញថែមមូយកម្រិតទៀត ។

នេះជាលើកដំបូងដែលគេបានឃើញខបករណ៍តន្រ្តី បុរាណខ្មែរចាប៉ីច្រើនបែបនេះបង្ហាញវត្តមាននៅក្នុងការសម្តែងMV។បើតាមការលើកឡើងរបស់ផលិតកម្មហ្គាឡាក់ស៊ីបានឱ្យដឹងថាដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌ វប្បធម៌ អរូបីនៃមនុស្សជាតិនៅក្នុងថ្ងៃទី ៣០ ខាងមុខនេះ ។

តាមរយៈការសម្តែងនៅក្នុង MV បទចម្រៀង «សែកមន្ត» នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់ មាត់សរសើរពីភាពស្រស់សង្ហារបស់តារាចម្រៀងវ័យក្បែរ ៥០ឆ្នាំរូបនេះ ។អ្នកគាំទ្រខ្លះលាន់ មាត់ថា ព្រាប សុវត្ថិ កាន់តែកាចជាមួយនឹងបទចម្រៀងមូយបទនេះតារាវ័យក្មេងល្មមៗសុំអែប គៀនបើទោះវ័យជ្រេបន្តិចក្តី ។ ពោលលោកនៅតែជា Super Start នៅក្នុងផលិតកម្មហ្គាឡាក់ ស៊ី បើទោះមួយរយៈនេះលោកហាក់ទទួលរងការរិះគន់ពីសំណាក់មហាជនមួយចំនួនក្តី

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor