ក្រោយបានក្លាយជាតារាចម្រៀងឯករាជ្យមួយរយៈតារាចម្រៀងសំឡេងខ្ពស់ វី ឌីណែត បានទទួលស្គាល់ថា ពិតជាមានការលំបាកមិនងាយស្រួលដូចពេលនៅជាតារាចម្រៀងនៅក្នុងផលិតកម្មឡើយ។ប៉ុន្តែយ៉ាងណានាង សប្បាយចិត្តច្រើនហើយរំពឹងថារាល់ស្នាដៃថ្មីៗ នឹងទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជន ។
ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានជ្រាបហើយថាតារាចម្រៀងសំឡេងខ្ពស់ វី ឌីណែត បានចាកចេញពីផលិ តកម្មយក្សហង្សមាសមកធ្វើជាតារាចម្រៀងឯករាជ្យ ស្របតារាចម្រៀងពីររូបទៀតក៏បានប្រកាសចេញដែលមាន ដូចជាតារាចម្រៀង សុគន្ធ និសា និងតារាវ័យក្មេង រ៉េត ស៊ូហ្សាណា ។អ្វីដែលកត់សម្គាល់ការចាកចេញពីទ្រនំ ហង្សមាសរបស់តារាចម្រៀង វី ឌីណែត បានធ្វើឱ្យមានការលើកឡើងថាដោយសារនាងមានការអាក់អន់ចិត្ត ព្រោះមួយរយៈចុងក្រោយនេះនាងមិនមានបទចម្រៀងថ្មីៗច្រៀងនោះទេ ។
ហេតុនេះទើបនាងសម្រេចចិត្តដើរ ចេញទាំងមិនអស់ចិត្ត តែយ៉ាងណាម្ចាស់បទ«ខ្យល់បក់ចូលភ្នែក»រូបនេះបានបដិសេធមិនបកស្រាយចំពោះរឿ ងនេះដោយគ្រាន់តែបញ្ជាក់ថាចេញពីទ្រនំមួយនេះក្រោយចប់កិច្ចសន្យាមិនមានបញ្ហាចម្រូងចម្រាស់អ្វីទេ។
បន្ថែមពីនោះតារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះបានទទួលស្គាល់ថាការធ្វើជាតារាចម្រៀងឯករាជ្យមិនមែនជាការងាយស្រួលឡើយតែនាងសប្បាយចិត្តហើយរំពឹងថាស្នាដៃថ្មីៗរបស់នាងនឹងទទួលបានគាំទ្រដែលពីសំណាក់ ហ្វេន ហ្វេន ដែលជាឱកាសនាងអាចស្តារប្រជាប្រិយភាពឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈ។ក្រៅពីច្រៀង វី ឌីណែត ក៏បានងាកមកចូលនៅក្នុងការសម្តែងរឿងម្តងទៀតក្នុងតំណែងជាតួឯកឱ្យផលិតកម្ម ប៉ីប៉ីលី ។
ក្នុងនាមជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ វី ឌីណែត ធ្លាប់ត្រូវបានអ្នកសិល្បៈហៅនាងជាលោក ជំទាវផងដែរ តែយ៉ាងណាកន្លងមកកូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី រូបនេះមិនដែលបើកបង្ហាញ ម្ចាស់បេះដូងខ្លួនដល់អ្នកគាំទ្រនោះទេ ។ បើទោះចុងក្រោយនេះគេសង្កេតឃើញអ្នកសិល្បៈជាច្រើនបានរៀប ការនឹងបានបង្ហាញមុខដៃគូក្តី ។ ពាក់ព័ន្ធជាមួយរឿងនេះ វី ឌីណែត បានទទួលស្គាល់ថាខ្លួនក៏ចង់រៀបការដែរ តែទាស់ត្រង់ថារហូតមកដល់ពេលនេះនៅតែរកអ្នកច្បាស់លាស់មិនទាន់បាន៕