ក្នុងនាមជាសិល្បកររៀមច្បងដែលមានទាំងបទពិសោធន៍ និងសមត្ថភាពនោះអតីតអ្នកផលិតកម្មវិធីដែលធ្លាប់មាន ឈ្មោះល្បីល្បាញលោក គួច ខេវិន បានរៀបរាប់ពីអតីតកាលរបស់អតីតតារាចម្រៀង អ៊ុំ គន្ធា ដែលធ្លាប់មាន ឈ្មោះល្បីល្បាញនិងមានទ្រព្យសម្បតិ្ត តែទីបំផុតជីវិតបានធ្លាក់ដល់ចំណុចសូន្យស្ទើរមិនគួរឱ្យជឿ។ បន្ថែមពីនោះ លោក គួច ខេវិន ក៏បានផ្ញើរសារក្រើនរំលឹកដល់អ្នកសិល្បៈជំនាន់ក្រោយឱ្យចេះសន្សំមិនថា ទ្រព្យសម្បតិ្ត និងកិត្តិយស។
ជារឿយៗលោក គួច ខេវិន តែងចែករំលែកបទពិសោធន៍ល្អៗនៅក្នុងបណ្តាញសង្គមដល់អ្នកសិល្បៈជាសិស្សប្អូន ។ យ៉ាងណាមិញថ្មីៗនេះលោក គួច ខេវិន បានរៀបរាប់ពីអតីតកាលខ្លះៗរបស់អតីតតារាចម្រៀងយេ យេ អ៊ុំ គន្ធា ថា ធ្លាប់ជាម្ចាស់ផលិតកម្មម្នាក់ និងមានផ្ទះធំទ្រនំខ្ពស់រស់នៅ នឹងបានចូលរួមថតបទចម្រៀងនៅក្នុងផលិតកម្ម មួយចំនួនទាំងក្នុងនិងក្រៅប្រទេស តែទីបំផុតអ្វីៗក៏ប្រែប្រួល។លោកបានបង្ហោះសារថា«កំឡុងឆ្នាំ1998ខ្ញុំបាន ស្គា ល់ប្អូន ស្រី អ៊ុំ គន្ធាដែលកាលណោះនាងបានមកហ្វឹកហ្វឺនហាត់រាំនៅclub IMAរបស់ខ្ញុំហើយនាងក៏ជាតារាចម្រៀង យ៉េៗល្បីល្បាញម្នាក់ចំណោមតារាផ្សេងៗទៀតហើយបានណែនាំឱ្យនាងច្រៀងសម្តែងថតជាខារ៉ាអូខេរបស់ ផលិត កម្មមួយចំនួនលក់ចេញទៅបរទេសនិងក្នុងស្រុក។នាងមានស្វាមីជាតារាចម្រៀងដូចគ្នាមានកូនមានផលិតកម្ម ផ្ទាល់ខ្លួននិងមានផ្ទះធំទ្រនំខ្ពស់រស់នៅសមរម្យ។
ក្រោយមកមានព័ត៌មានថានាងនឹងប្តីបែកបាក់គ្នាក្លាយជាស្ត្រីមេ ម៉ាយមានជម្ងឺប្រចាំកាយដែលត្រូវគេមាក់ងាយរ៉ាប់រងចិញ្ចឹមកូនៗដែលឪពុកមិនទទួលស្គាល់។
លោក បានបន្តទៀតថា «ជាមនុសគ្រប់រូបគ្មាននរណាម្នាក់ល្អ សុក្រិតមួយរយភាគរយនោះឡើយ (No body’s perfect)ហើយហេតុបច្ច័យនិងផលពិតប្រាកដគឺមានតែខ្លួនឯងដែលដឹងច្បាស់ដូច្នេះមិនគួរសើចយំចំអកចំអន់ចំ ពោះវាសនានរណាម្នាក់ទេតែគួររៀនសូត្រពីរឿងរ៉ាវទាំងនោះជាមេរៀនតម្រង់ជីវិតគឺល្អទទួលយកអាក្រក់គេចឱ្យ ផុត។
ខ្ញុំធ្លាប់បានជួយជាថវិកាសម្រាលទុក្ខលំបាកដល់នាងដែលប្រកបរបររាវខ្យងបេះត្រកួន លក់ដើម្បីបីបាច់ចិញ្ចឹ មកូន ម្តាយ នឹងខ្លួនឯងដោយមិនបានទួញសោកលើកដៃសំពះសុំក្តីអាណិត សុំលុយកាក់ពី អ្នកណាឡើយហើយ ក៏បាត់ដំណឹងឈឹង។វេលាចុងក្រោយគឺមានតែដំណឹងមរណភាពដ៏កំសត់បំផុតរបស់នាងសូមឱ្យដួងវិញ្ញាណក្ខន្ធ របស់ប្អូនស្រី អ៊ុំ គន្ធា បានទៅដល់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ ជាចុងក្រោយក្នុងនាមជាសិល្បកររៀម ច្បងដែលមានបទពិសោធន៍ជាច្រើនឆ្នាំនោះលោក គួច ខេវិន បានភ្ជាប់សារក្រើនរំលឹកដលអ្នកសិល្បៈជំនាន់ ក្រោយឱ្យចេះសន្សំទាំងកិត្តិយស និង ទ្រព្យសម្បត្តិដែលរកបានប្រកបដោយសិលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់អនាគតរឹងមាំរបស់ខ្លួន»៕