មានការអាណិតអាសូរជាខ្លាំងដោយនៅក្នុងថ្ងៃទី ២៨ មុននេះបន្តិចតារាសម្តែង សាវិន ហ្វីលីព បានបង្ហោះ សារខ្លីបង្ហាញពីស្ថានភាពជំងឺរបស់តារាកំប្លែងនាយតាក់ស៊ី ថា មិនត្រឹមខូចក្រលៀ នទេថែមទាំងមានទឹកដក់ក្នុងសួតថែមទៀត ។ ពេលនេះតារាកំប្លែងរូបនេះកំពុងសម្រាក ព្យាបា លនៅមន្ទីរពេទ្យព្រះកេតុមាលា។


បើតាមការលើកឡើងពីសំណាក់តារាសម្តែង សាវិន ហ្វីលីព បានឱ្យដឹងថាពេលនេះនាយ តាក់ស៊ី កំពុងធ្វើការជួយសង្រ្គោះពីសំណាក់ក្រុមគ្រូពេទ្យដោយធ្វើការលាងឈាមព្រោះពេល នេះ នាយមានស្ថានភាពធ្ងន់ធ្ងរបានខូចក្រលៀនទៅហើយ ។ 

ដើម្បីរក្សាអាយុជីវិតក្នុងមួយ សប្តាហ៍ នាយតាក់ស៊ី ត្រូវធ្វើការលាងឈាមបីដង តែមានជម្រើសមួយទៀតគឺត្រូវធ្វើការ វះកាត់ ដូរក្រលៀនថ្មីដែលត្រូវបានគេដឹងថាត្រូវការចំណាយច្រើន។ អ្វីដែលគួរឱ្យអាណិតមិនត្រឹម តែខូចក្រលៀនទេ លោក សាវិន ហ្វីលីព បានលើកឡើង ថា នាយតាក់ស៊ី ក៏មានទឹកដក់ក្នុង សួតដោយសារនាយជក់បារីច្រើន ។ ក្រោយឃើញស្ថានភាពជំងឺធ្ងន់ធ្ងររបស់តារាកំប្លែងរូបនេះ អ្នកគាំទ្រនាយជាច្រើនបានបង្ហាញការអាណិតអាសូរនិងបានជូនពរឱ្យនាយឆាប់បានជាសះ ស្បើយនឹងមានសុខភាពល្អឆាប់ៗឡើងវិញ ។

គួរឱ្យដឹងថាតារាកំប្លែង នាយតាក់ស៊ី ជាតារាកំប្លែងដែលមានប្រជាប្រិយភាពគួរសមនៅក្នុងក្រុម នាយពាក់មី ហើយកន្លងមកដោយសារជំងឺទឹកនោមផ្អែម នាយពាក់មី ក៏ធ្លាប់បានចូលសម្រាក នៅមន្ទីរពេទ្យជាច្រើនលើកច្រើនដង ។ សព្វថ្ងៃនាយកំពុងរស់នៅជាមួយភរិយាក្រោយ តែមិន មានកូនជាចំណងដៃនោះទេក្រោយចែកផ្លូវជាមួយតារាកំប្លែង នាងភឹម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor