Sponsor

MV ចម្រៀង«សែកមន្ត»របស់តារាប្រុស ព្រាប សុវត្ថិ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនមិនទាន់ទាំងស្ងប់ផងពេលនេះ MV ចម្រៀង«សែកមន្ត»របស់ តន់ ចន្ទសីម៉ា បានចេញTeaser មកដោយមានការប្រគំជាតន្ត្រីបុរាណ និងសម័យអមដោយចាប៉ីដងវែងប្រ មាណជាង ១០០ផងដែរ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ MV ចម្រៀង«សែកមន្ត» Version តន់ ចន្ទសីម៉ា ហាក់ទទួលការបញ្ចេញមតិច្រើន។

គូរឱ្យដឹងដែរថាក្រោយពីបទពីដើម«សែកមន្ត» កំពុងផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមកាលពីមួយ រយៈមុនផលិតហ្គាឡាក់ស៊ីបានយកបទនេះមកច្រៀងជាថ្មីដោយមានលាយបញ្ចូលបែបសម័យ នឹងបន្ថែមនូវចាប៉ីដងវែងចំនួនជាង ១០០ដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ 


ថ្មីៗនេះ Teaser MV ចម្រៀង«សែកមន្ត» បានបង្ហោះនូវ ក្នុងបណ្តាញសង្គមដោយមានការទាំងការគាំទ្រនិងការរិះគន់ផងដែរ។ មិនខុសពីបទរបស់លោ ក ព្រាប សុវត្ថិ ប៉ុន្មានឡើយ តន់ ចន្ទសីម៉ា មានការតុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាង ស្រស់សោភា  តែក្នុងនោះគេសម្គាល់ឃើ ញថាចម្រៀងដែលបកស្រាយដោយតារាស្រី តន់ ចន្ទ សីម៉ា ហាក់ទទួលរងការិះគន់ខ្លាំង ជាពិសេសក្រោយឃើញមានការបញ្ចូលនូវការរាំបែបសម័ យដោយមានពាក់មុខជាតុក្កតាល្បី ឡាប៊ូ ប៊ូ ទៀតផង ។

ជាមួយនឹងការស៊ែរចែករំលែកព្រោងព្រាតក៏មានការចូលរួមបញ្ចេញមតិថា «បទហ្នឹងចង់និយាយ ពីអីឱ្យប្រាកដមានឡាប៊ូៗរាំពេញហ្នឹងប្រហែលខ្ញុំរៀនមិនដល់ទេបានមើលមិនយល់សោះ» «មិន ដឹងតុងអីទេនេះ» «ហ្គាឡាក់ស៊ីចេញមកដូចយ៉ាប់ៗនាំពួកល្បីលែងអស់សាបហ្មង» 

«ជំទើ តូច តន់ពាក្យប្រើចំពោះមនុស្សស្រីជាពាក្យប្រើសម្រាប់លេបខាយទៅកាន់មនុស្សស្រីឥឡូវមានប្រុ សជំទើតូចតន់ទៀតចេះតែប្រើពាក្យខុសតាមអារម្មណ៍»។នេះគ្រាន់ជាការខមិនខ្លះៗរបស់អ្នក លេងបណ្តាញសង្គមនៅក្នុងការបង្ហោះនៅក្នុងផេកផ្លវការរបស់ផលិតកម្ម តែយ៉ាងណាមិនទាន់ មានការបកស្រាយពីសំណាក់ខាងផលិតកម្មក៏ដូចជាតារាចម្រៀងនៅឡើយទេ។ បើតាមគម្រោ ង MV ចម្រៀង«សែកមន្ត»នឹងចេញពេញនៅក្នុងថ្ងៃទី ២៩ស្អែកនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor