ពេលនេះស្ថានភាពរបស់តារាកំប្លែង នាយតាក់ស៊ី កាន់តែធ្ងន់ធ្ងរដោយនាយត្រូវធ្វើការលាង ឈាមក្នុងមួយសប្តាហ៍បីដង ឬត្រូវវះកាត់ប្តូរក្រលៀនដើម្បីរក្សាអាយុជីវិត ។ដោយសារការវះ កាត់ប្តូរក្រលៀនត្រូវការចំណាយប្រាក់ច្រើនម៉ឺនដុល្លារដូនេះតារាកំប្លែងវ័យ ៤៥ឆ្នាំ នាយតាក់ស៊ី បានត្រឹមតែលើកដៃសំពះសុំក្តីអាណិតពីសប្បុរជន ឬថ្នាក់ដឹកនាំដើម្បីអាចមានលទ្ធភាពវះកាត់ ប្តូរក្រលៀនបន្តជីវិតរស់នៅទៀត។
គួរឱ្យដឹងថាពេលនេះស្ថានភាពជំងឺទឹកនោមផ្អែមរបស់ នាយតាក់ស៊ី កាន់តែធ្ងន់ធ្ងរដោយពេល នេះនាយកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា តែអ្វីដែលគួរឱ្យសោកស្តា យនាយបានខូចក្រលៀនដែលតម្រូវឱ្យធ្វើការលាងឈាម និងវះកាត់ដូរក្រលៀនជាថ្មី ។មួយ វិញទៀតនាយក៏កំពុងមានបញ្ហាទឹកដក់ក្នុងសួតផងដែរ។
បើតាមការលើកឡើងរបស់ នាយតាក់ ស៊ី ប្រាប់សារព័ត៌មានមួយថា ចុងក្រោយនេះនាយបានធូរស្រាលពីជំងឺទឹកនោមផ្អែមហើយ តែ ក្រោយមកនាយមិនបានប្រយ័ត្នប្រយែងនៅក្នុងការទទួលទាន គួរផ្សំមិនសូវបានសម្រាកគ្រប់ គ្រាន់ដោយសារជាប់រវល់ទៅសម្តែងនៅតាមបណ្តារខេត្តទើបបណ្តាលឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ នឹងបានចូលសង្គ្រោះបន្តាន់នៅមន្ទីរពេទ្យភា្លមៗកាលពីពេលថ្មីៗនេះដែរ ។ តារាកំប្លែងរូបនេះបាននិយាយទៀតថា ប្រសិនមិនខំបានប្រាក់ឯណាចិញ្ចឹមជីវិត និងបង់ថ្លៃផ្ទះ ។
អ្វីដែលគួរឱ្យកត់សម្គាល់ដោយសារការចំណាយថ្លៃវះកាត់ប្តូរក្រលៀនថ្មីត្រូវធ្វើនៅក្រៅប្រទេស និងចំណាយប្រាក់អស់ជាង ៥ម៉ឺនដុល្លារទើបតារាកំប្លែង នាយតាក់ស៊ី គ្មានលទ្ធភាពបានត្រឹមតែ លើកដៃសំពះសុំក្តីអាណិតពីសប្បុរជន ក៏ដូចជាថ្នាក់ដឹកនាំដើម្បីឱ្យនាយមានលទ្ធភាពទៅវះ កាត់ប្តូរក្រលៀនថ្មី ។ អ្នកគាំទ្រជាច្រើនបានត្រឹមតែបង្ហាញក្តីអាណិតអាសូរនិងជូនពរសុំឱ្យតារា កំប្លែងរូបនេះបានជាសះស្បើយពីជំងឺ ហើយរំពឹងថានឹងមានសប្បុរជនជួយដល់រូបនាយនៅក្នុង ការចំណាយវះកាត់ប្តរូក្រលៀនជាថ្មីព្រោះនាយក៏ជាសិល្បករម្នាក់ដែលបានបម្រើនៅក្នុងអាជីពសិល្បៈជាច្រើនឆ្នាំហើយដែរ៕