ក្រោយពីបានឃើញការតុបតែងខ្លួនរបស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងMVបទចម្រៀង «សែកមន្ត» ដែលទើបនឹងចេញTeaserនោះតារាសម្តែងរូបសង្ហា Sool Cool បានចេញមុខ លើកឡើងចំៗថាមិនត្រូវតាមទំនៀមចំពោះការទម្លាក់សក់នៅក្នុងការតុបតែងខ្លួនជាក្សត្ររបស់តារចម្រៀង ព្រាប សុវត្ថិ នៅក្នុងMV មានន័យថា ជាស្តេចជ្រែករាជ្យ ឬ បច្ចាមិត្ត ជាដើម ។

ខណៈអ្នកលេងបណ្តាសង្គមជាច្រើនមានការចាប់អារម្មណ៍ចំពោះការសម្តែងរបស់តារាចម្រៀងល្បី ព្រាប សុវត្តិ នៅក្នុងបទ«សែកមន្ត» ដែលមានការតុបតែងខ្លួន បែបបុរាណនិងសម័យ ដែលមើលទៅពិតជាប្លែកភ្នែក ។ មួយវិញទៀតក៏មានការបញ្ចូលនូវឧបករណ៍តន្ត្រីខ្មែរ ចាប៉ឺដង វែងដល់ទៅជាង ១០០ដើមឯណោះ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ក្នុងនោះក៏មានការចូលរួមក្នុង ន័យកែលំអរក្រោយបានឃើញការតែងខ្លួនបែបបុរាណរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលទម្លា ក់សក់វែងមិនត្រឹមត្រូវទៅតាមទំនៀមទម្លាប់ មានន័យថាស្តេចជ្រែករាជ្យ ឬ បច្ចាមិត្ត ឬ សត្រូវ ដែលបានធ្វើគតស្ដេចឡើងជាព្រះមហាក្សត្រភ្លាមៗ«មានន័យថាប្លន់រាជបល្ល័ង្កស្ដេច»។


ក្នុងនោះតារា សម្តែងធំ Sool Cool បានរៀបរាប់ចែករំលែកថា «ខ្ញុំសុំលើកយកចំណេះដឹង និង ជួយកែសម្រួលទៅបងប្អូននិងទុកជាចំណេះដឹងដើម្បីជៀសវាងនិងប៉ះពាល់ដល់ផលប្រយោជន៍នៃវប្បធម៌ជាតិថ្ងៃក្រោយពួកយើងនៅតែមិនបែងចែក និង រៀងសូត្រឱ្យស៊ីជម្រៅរឿងទម្លាក់ សក់ និង ចងសក់ ?? ការប្រើប្រាស់ម៉ូដសក់សម័យដើមក៏បញ្ជាក់ពី ទំនៀមសាសនាដែរមិន មែនគេគិតរឿងស្អាតឬមិនស្អាតនោះទេសម័យដើមអ្នកដែលធ្លាប់បួសក្នុងព្រះពុទ្ធសាសនាគឺបួស កោរសក់ទាំងប្រុសឬស្រី មួយឆ្នាំម្តង ឬ ២ដង មិនមែនបួសតែមាត់ដូច មនុស្សនិយាយថា បួសនាពេលបច្ចុប្បន្ននោះទេដ៏ចឹងទៅទើបបានយើងបានប្រែទំនៀមមួយនេះជាសក់ផ្កាថ្កូវនេះឯង មិនមែនខ្លីដោយសារកាត់សក់ ទេ ។

ចំណែកការបួងសក់ទាំង ប្រុសទាំងស្រី គឺមានន័យថា គេនៅកាន់ព្រហ្មញ្ញសាសនា និង សាសនាដើម ការបួង សក់ ឬ រួមសក់ ក៏មានបញ្ជាក់អត្ថន័យ ដែរ មិនមែនបួងយកស្អាតទេ ! នៅមានអត្ថន័យប្រើម្កុដរាជ នៃរាជក្រោមឥទ្ធិពលសាសនានិង សិល្បៈ ធំដូចគ្នាខ្ញុំក៏ឃើញ បងប្អូនប្រើខុសច្រើនដូចគ្នា មិនថា pre wedding កម្មវិធីជាតិមួយ ចំនួន ថតចម្រៀង ឬ ស្លៀកថតលេងនោះទេ។ ល។

ពេលដែលពាក់សក់ទំលាក់ចឹង ហើយគ្រងម្កុដសា មានន័យថាស្តេចជ្រែករាជ្យ ឬ បច្ចាមិត្ត ឬ សត្រូវដែលបានធ្វើគត់ស្ដេច ឡើងជាព្រះមហាក្សត្រភ្លាមៗ «មានន័យថាប្លន់រាជ្យបល្ល័ង្កស្ដេច» ឧទាហរណ៍ បច្ចាមិត្ត កាត់ព្រះកេសក្សត្រ ហើយប្លនយកម្កុដពី ក្សត្រមកពាក់ភ្លាមៗ ហើយឡើង លើបល្ល័ង្កស្ដេច គ្រងរាជ្យតែម្តង ។សក់លើកបួងអស់ គឺត្រឹមត្រូវ គេហៅថា ស្តេចគ្រងរាជ្យ ! 
ចឹង សូមរៀនឈ្វេងយល់ ! មុននឹងដំឡើង គួរសិក្សាពី សាសនា ម៉ូដសក់មនុស្សសម័យនោះ ឱបានច្បាស់លាស់ ព្រោះ សិល្បៈខ្លះ វាធ្វើឱ្យសង្គមយើងធ្លាក់ចុះនិងមនុស្សជំនាន់ក្រោយកាន់ តែ ភ័ន្តច្រឡំកាន់តែច្រើន ក្នុងនាមខ្ញុំជាអ្នកធ្វើការខាងហ្នឹងដែរ ខ្ញុំក៏មិនចង់ឲ្យ មានការចំណារ ខុសដដែលជាដដែលទៀតទេ ! រាល់សំណេរដែលខ្ញុំបានសរសេរគ្រាន់តែចង់ជួយកែប្រែសង្គម យើងនឹងកាន់តែល្អតែប៉ុណ្ណោះហើយសង្ឃឹមថាអ្វីដែលខ្ញុំបានបង្ហាញទៅជាចំណេះដឹងនិងជាបទពិសោធន៏ថ្មីមួយសម្រាប់ប្រជាជនក៏ដូចជាបងប្អូនដូចគ្នាដែរ »៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor