មុននឹងសម្រេចចិត្តចូលរួមប្រកួតកម្មវិធីកីឡាកាយវប្បកម្ម IFBB (International Fitness and Bodybuilding) នៅ ប្រទេសថៃនៅក្នុងថ្ងៃទី ទី ២៩ និង ៣០ ខែវិច្ឆិកា នេះ តារាសម្តែង អេដវីន បានប្រឹងប្រែងពង្រឹងសមត្ថភាពយៈពេលដល់ទៅ៦ខែមុនកម្មវិធីប្រកួតមកដល់ដើម្បីតម្លើង និង សម្រកគីឡូឱ្យត្រូវតាមលក្ខន្តិកៈក្នងការប្រកួត។តារាសម្តែងរូបសង្ហានេះសន្យានឹងប្រឹងប្រែង បញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះការប្រកួតនេះ ហើយលោកក៏រំពឹងថានឹងទទួលបានការ គាំទ្រ និង លើកទឹកចិត្តពីសំណាក់មហាជន ។
មិនមែនជារឿងលេងសើចទេការប្រកួតនៅក្នុងកម្មវិធីកីឡាកាយវប្បកម្ម IFBB ផ្តោតទៅលើ បុរសដែលមានសាច់ដុំមាំមួនគួបផ្សំជាមួយមុខមាត់ស្រស់សង្ហាដើម្បីទាក់ទាញក៏ដូចជាយក ពិន្ទុ ពីគណៈកម្មការគ្រប់វិញ្ញាសារប្រកួត។
បេក្ខជនតម្រូវឱ្យមានជាតិខ្លាញ់ក្នុងខ្លួនតិចបំផុតពេល ឈរបង្ហាញខ្លួនលើឆាកនៅក្នុងថ្ងៃប្រកួត ដើម្បីឱ្យគណៈកម្មការដាក់ពិន្ទុលើរូបរាងបេក្ខជនរូប ណាដែលមានសាច់ដុំមួយតួខ្លួនស្អាតប្រៀបផ្ទឹមជាមួយកីឡាករដ៍ទៃទៀតដែលមកពីបណ្តារប្រទេសនានា។ សម្រាប់តារាសម្តែង អេដវីន នឹងធ្វើការប្រកួតទៅលើ ២វិញ្ញាសារ គឺ សាច់ដុំផ្នែក ខាងលើ និង សាច់ដុំទាំងលើ ទាំងក្រោម។ មុននឹងសម្រេចចិត្តចូលរួមប្រកួតលោកបានហ្វឹក ហាត់ត្រៀមខ្លួនរយៈពេលដល់ទៅ ៦ខែដើម្បីតម្លើង និងសម្រកគីឡូឱ្យត្រូវតាមលក្ខន្តិកៈនៅ ក្នុងការប្រកួត។
ជាមូយនឹងការជឿជាក់និងសន្យាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះក្នុងការប្រកួតតារាសម្តែង អេដវីន ក៏សុំឱ្យមហាជនជាអ្នកគាំទ្រផ្តល់កម្លាំងចិត្តដល់រូបលោកផងដែរ ។ មិនមែន ជាលើកដំបូងទេកន្លងមកតារារូបសង្ហាសាច់ដុំទាំងកង់ៗរូបនេះក៏ធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីបែបនេះមកហើយ។សព្វថ្ងៃនេះតារាសម្តែង អេដវីន ក៏បានលេចមុខនៅក្នុងការសម្តែង រឿងឡើងវិញបើទោះមិនទាន់មានទីផ្សារផ្ទុះខ្លាំងដូចមុនក្តី ។ ក្រៅពីតារាសម្តែងលោក អេដវីន ក៏ជាគ្រូបង្ហាត់ប្រាណនៅក្នុងក្លឹបហាត់ប្រាណមួយកន្លែង ។ សព្វថ្ងៃ អេដវីន ក៏ចាប់ផ្តើមមានប្រ ជាប្រិយភាពបណ្តើរៗនៅក្នុងសិល្បៈក្រោយពីលោកពើបប្រទះរឿងអាស្រូវនាពេលកន្លងមក៕