Sponsor

បើទោះមិនបានបង្ហាញពីពេលវេលាច្បាស់លាស់នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ក្តី តែពេលនេះ អតីតបវរកញ្ញាចក្រវាឡ 2018 រឿន ណាត កាន់តែបង្ហាញភាពច្បាស់លាស់ជាមួយលោក លាវ វេងហួរ ក្រោយពីអ្នកទាំងពីរបានបង្ហាញរូបភាព Pre wedding យ៉ាងស្រស់ស្អាតសម្រាប់ត្រៀម នៅក្នុងថ្ងៃមង្គលដែល នឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្រោយពីបរាជ័យស្នេហាពីរលើកផ្ទួនៗជាមួយអតីតគូស្នេហ៍ជាអ្នកសិល្បៈស្រីស្អាត រឿន ណាត មិនបានរាងចាលនោះទេ ពោល ពេលនេះនាងបានជួបស្នេហ៍ពិតប្រាកដពីប្រុសស្អាត លាវ វេងហួរ ក្រោយបុរសសង្ហារូបនេះបានលុតជង្គងសុំរៀបការកាលពីមួយរយៈមុននៅមុខប្រាសាទ អង្គរវត្តក្រោយពីពួកគេបានទំនាក់ទំនងនិងស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈមក ។


បើទោះមិន ទាន់បានបង្ហើបពីពេលវេលាពិតប្រាកដនៅក្នុងថ្ងៃពិសេសក្តី តែគូស្នេហ៍មួយគូនេះបានដឹកដៃគ្នា ទៅថតរូបភាពអនុស្សាវរីយ៍សម្រាប់ថ្ងៃមង្គលរបស់ខ្លួនយ៉ាងស្រស់ស្អាតដោយពួកគេបានជ្រើសយកទឹកដីខេត្តបាត់ដំបងជាកន្លែងថត Pre wedding ដែលមានដូចជាផ្សារណាត់ ដែលមើល ទៅពិតជាប្លែកភ្នែកតែម្តង ។ អ្នកគាំទ្រជាច្រើនបានជូនពរនិងលាន់មាត់សរសើរដល់គូស្នេហ៍ មួយគូនេះថាស័ក្តសមគ្នាទាំងព្រម ជាពិសេសជាអ្នកនៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នាថែមទៀត ផង ។

បើតាមប្រភពអ្នកដែលស្និទ្ធជាមួយ រឿន ណាត បានព្រលយថា គូស្នេហ៍មួយគូនេះបានជ្រើស រើសថ្ងៃពិសេសរួចរាល់អស់ហើយ ។សូម្បីតែទីកន្លែងនៅក្នុងការរៀបពិធីគ្រាន់តែមិនទាន់បង្ហាញ ប្រាប់អ្នកគាំទ្រឱ្យដឹងតែប៉ុណ្ណោះ ។ អ្នកទាំងពីរក៏បានត្រៀមកញ្ចប់ប្រាក់គួរសមសម្រាប់ពិធី មង្គលការមិនចាញ់មិត្តភក្តិរួមប៉ុន្មានឡើយ។ ។ គួរបញ្ជាក់ថា រឿន ណាត បានត្រៀមខ្លួនបញ្ច ប់ភាពនៅលីវក្រោយពីពើបប្រទះស្នេហាខកចិត្ត ដល់ទៅពីរលើក៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor