មិនមែនជាលើកដំបូងទេ ជារឿយៗតារារ៉េប វណ្ណដា តែងតែត្រូវបានសារព័ត៌មាននៅបណ្តារ ប្រទេសនានា រួមទាំងប្រទេសប៉ែកអឺរ៉ុបចុះផ្សាយពីរូបលោកក្រោយតារារ៉េបរូបនេះបានបង្ហាញ វត្តមាននៅក្នុងកម្មវិធីធំៗជាលក្ខណៈអន្តរជាតិ ។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា ត្រូវបានសារព័ត៌ មានល្បីរបស់ប្រទេសថៃចុះផ្សាយពីភាពប៉ិនប្រសព្វនៅក្នុងការច្នៃឧបករណ៍ភ្លេងបុរាណ និងសម័ យបញ្ចូលគ្នាបង្កើតបានជាបទចម្រៀងរ៉េបដ៏ទាក់ទាញ។
មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃទី ៣០ ម្សិលមិញនេះសារព័ត៌មានល្បីដែលមាន ឈ្មោះថា Bangkok Post បានចុះផ្សាយពីតារារ៉េប វណ្ណដា និងបានសរសើរពេញៗមាត់ ថា វណ្ណដា ជាតារារ៉េបលំដាប់អន្តរជាតិរបស់ប្រទេសកម្ពុជាដែលមានសមត្ថភាពចេះកែច្នៃបញ្ចូល គ្នារវាងឧបករណ៍ភ្លេងបុរាណខ្មែរជាមួយនិងភ្លេងសម័យថ្មីបង្កើតបានជាបទចម្រៀង រ៉េប ដែល ពេញនិយមនិង ទាក់ទាញមិនថាទស្សនិកជនក្នុងស្រុក និងក្រៅប្រទេស។
ជាពិសេសធ្វើឱ្យអ្នក ស្តាប់ជុំវិញពិភពលោកបានទទួលបទពិសោធន៍ថ្មីតាមរយៈការស្តាប់បទចម្រៀងរបស់តារារ៉េប ដែលមានប្រភពមកពីខេត្តព្រះសីហនុនេះផងដែរ ។ ការចុះផ្សាយសរសើរពីតារារ៉េប វណ្ណដា របស់សារព័ត៌មានល្បិមួយនេះស្របពេលបទចម្រៀង«សង្រ្កាន្តស្គាល់ស្នេហ៍»របស់ វណ្ណដា កំពុ ងផ្ទុះល្បីនៅប្រទេសថៃ ដែលមានទាំងតារាសម្តែងល្បីៗ រួមនឹងប្រជាជនថៃនាំគ្នាយកទៅ ច្រៀង ត្រាប់តាមបង្ហោះក្នុងបណ្តាញសង្គមព្រោងព្រាត ។
ជាមួយនឹងការបង្ហាញវត្តមានរបស់ វណ្ណដា នៅក្នុងសារព័ត៌មាននេះបានធ្វើឱ្យ ហ្វេន ហ្វេន របស់តារារ៉េបរូបនេះកាន់តែមានមោទកភាព និងលាន់មាត់ថាពិតជាតារារ៉េប និងជាគ្រាប់ពេជ្ររបស់ប្រទេសកម្ពុជាពិតៗ។
មិនមែនជារឿងចម្លែកទេកន្លងមកសិល្បករខ្មែរតារារ៉េប វណ្ណដា ធ្លាប់បានធ្វើឱ្យពិភពលោកមាន ការចាប់អារម្មណ៍ក្រោយពីលោកមានឱកាសបានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំ ពិក 2024 នៅទីក្រុងប៉ារីស នៃប្រទេសបារាំងដែលជាកិត្តិយសដ៏ធំធេងមួយសម្រាប់ប្រទេស កម្ពុជា ដែលកាលណោះមានសារព៍ត៌មាននៅក្នុងប្រទេសបារាំងចុះផ្សាយពីលោកជាច្រើន៕