នៅក្នុងថ្ងៃទី ០១ មុននេះបន្តិចសមាគមសិល្បករខ្មែរ បានប្រកាសសុំជំនួយពីសំណាក់មហាជន ក៏ដូចជាសប្បុរជននានាក្នុងការជួយដល់តារាកំប្លែង នាយតាក់ស៊ី ដែលកំពុងសង្រ្គោះបន្ទាន់នៅ មន្ទីរពទ្យព្រះកេតុមាលា ។ ក្នុងនោះសមាគមបានលើកឡើងថាដោយសារ មានសិល្បករចាស់ ជរា ជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារដូច្នេះសមាគមពុំមានលទ្ធភាពច្រើនក្នុងការជួយ ដល់តារាកំប្លែងនាយ តាក់ស៊ី នោះទេ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានជ្រាបហើយថាពេលនេះតារាកំប្លែង តាក់ស៊ី កំពុងសម្រាកនៅមន្ទីរពេទ្យព្រកេតុមាលាដោយលោកត្រូវធ្វើការលាងឈាម បីដង ក្នុងមួយសប្តាហ៍ ហើយមួយវិញទៀតត្រូវធ្វើការវះកាត់ដូរក្រលៀនដើម្បីរក្សាអាយុជីវិតក្រោយ លោក មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាច្រើនឆ្នាំ ។
ប៉ុន្តែ ដោយសារការចំណាយអស់រាប់ម៉ឺនដុល្លារ ទើបធ្វើឱ្យតារាកំប្លែងរូបនេះគ្មានលទ្ធភាពគ្រប់គ្រាន់នឹងបានលើកដៃសុំការអាណិតនិងសណ្តោសពីសប្បុរជននានា ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីជួយឱ្យរូបនាយ អាចរស់នៅបន្តមើលមុខកូន ប្រុស នឹងបានបន្តអាជីពកំប្លែងទៀត ។ អ្វីដែលកត់សម្គាល់មុន នេះផេកផ្លូវការរបស់សមាគម សិល្បករ ខ្មែរបានចេញសេចក្តីប្រកាសថាសមាគមពុំមានលទ្ធភាពច្រើនជួយដល់តារា កំប្លែ ង តាក់ស៊ី ទេព្រោះសមាគមជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរក ប្រាក់ចំណេញ និងមាន សិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារ។
សមាគមសិល្បករខ្មែរបានរៀបរាប់ថា «ក្រុមការងារសមាគមសិល្បករខ្មែរ នឹងនាំយកនូវថវិកា មួយចំនួនរបស់សមាគម ដើម្បីជូនដល់ក្រុមគ្រួសារតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ដោយសារសមាគមជា អង្គការមិន មែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញនិងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្ត ទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើនក្នុងការជួយដល់តារាកំប្លែងនាយ តាក់ស៊ី នោះទេ។
អាស្រ័យហេតុនេះ សមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជន ដែលតែងតែមានការគាំទ្រចំពោះតារាកំប្លែងរូបនេះអាចចូលរួមបរិច្ចាគ ថវិកាតាមលទ្ធភាពដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារក្នុងការព្យាបាលថែទាំជំងឺរបស់នាយ តាក់ស៊ី តាមរយៈសមាគមសិល្បករខ្មែរ ដែលមានគណនី ធនាគារ ដូចខាង ក្រោមនេះ។ សូមគោរពអរគុណ និង អរគុណ»។ អ្នកគាំទ្រជាច្រើនក៏បានជូនពរ និង រំពឹង ថា នាយតាក់ស៊ី នឹងទទួលបានឱកាសក្នុងការជួយពីសំណាក់សប្បុរជននានាក្នុងការវះ កាត់ប្តូរក្រលៀនជាថ្មីនៅក្នុងពេលឆាប់ៗ៕