Sponsor

មិននៅសំងំស្ងៀមក្នុងនាមជាអ្នកច្នៃម៉ូដម្នាក់លោក ឯម រៀម បានចេញមុខការពារជាចំហ ចំពោះការទម្លាក់សក់នៅក្នុងការតុបតែងខ្លួនបែបបុរាណរបស់តារាចម្រៀង ព្រាប សុវត្តិ នៅក្នុ ងបទ «សែក មន្ត»ដោយលើកឡើងបែបនេះ ដែលធ្វើឱ្យមានការគាំទ្រនិងការមិនពេញចិត្ត ។
ដូចមហាជនបានជ្រាបហើយថាបទ«សែកមន្ត» របស់ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានការរិះគន់ ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនដោយក្នុងនោះក៏មានការរិះគន់ចំពោការតែងខ្លួនបែបបុរាណតែទម្លាក់សក់របស់ ព្រាប សុវត្ថិ ដោយតារាសម្តែង Sool Cool បានបញ្ជាក់ថាបើតាម ទំនៀមទម្លាប់ការទម្លាក់សក់បែបនេះគេហៅជាស្តេចជ្រែក រាជ្យឬបច្ចាមិត្តជាដើម ។ 

ប៉ុន្តែយ៉ាង ណាអ្នកច្នៃម៉ូដ ឯម រៀម ដែលធ្លាប់តុបតែងខ្លួនឱ្យតារាចម្រៀងរ៉េប ជី ដេវីត បានចេញមុខ ការពារដោយលើកឡើងថា «អ្នកខ្លះរិះគន់រឿងសក់…ខ្ញុំចាំបានកាលថតជាមួយ G Devith បទ Goblin ហើយបើម្នាក់ៗសុទ្ធតែរិះគន់តើនរណាហ៊ានច្នៃប្រឌិត…រាល់ការថតបែបបុរាណសុទ្ធ តែតំរូវធ្វើអោយដូចបុរាណ១០០%មែន»។ ការលើកឡើងរបស់លោក ឯម រៀម បានធ្វើឱ្យអ្នក លេងហ្វេសប៊ុកខ្លះក៏គាំទ្រហើយខ្លះទៀតក៏បានបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់អ្នកច្នៃម៉ូដរូបនេះ ។
 

អ្វីដែលកត់សម្គាល់បើទោះ បទ«សែកមន្ត» ទទួលបានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រក្តី តែ បទចម្រៀងនេះនៅតែបន្តចេញជាធម្មតាទៅតាមការសន្យាគ្រាន់តែមិនបានបង្ហោះនៅក្នុងផេក ហ្វេសប៊ុកផ្លូវការដូចបទចម្រៀងរាល់លើកនោះទេ ។ ក្នុងនោះក៏មានការបញ្ចេញជាមតិកែលំអរ ថាប្រសិនមានការកែការរាំពាក់តុក្កតាឡាប៊ូប៊ូ មកជារូបហនុមាន ប្រហែលជាការល្អប្រសើរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor