មានការចាប់អារម្មណ៍និងបញ្ចេញមតិព្រោងព្រាតក្រោយសុខៗតារាចម្រៀងរូបស្រស់ ពេជ្រ សូ លីកា បានបង្ហោះសារបែបលេងសើច ចង់បានភូយសាច់នាខែកត្តិកនេះ ។ ក្នុងនោះក៏មាន អ្នក គាំទ្រជាច្រើនបានចូលទៅនិយាយលេងសើចចំពោះការចង់បានភួយសាច់របស់តារាចម្រៀង សាច់សខ្ចីរូបនេះ តែក៏មានអ្នកខមិនខ្លះបានលើកឡើងយ៉ាងចាក់ដោតថា «ភួយខ្លះដណ្តប់ហើយ សល់ការចង់ចាំឱ្យយើងថែរម្នាក់ឯង» ។
ពេជ្រ សូលីកា បានស្ពាយងារជាអ្នកមេម៉ាយកូនមួយប្រមាណជាង២ឆ្នាំមកហើយក្រោយចែ កផ្លូវជាមួយអតីតគូដណ្ដឹងលោក គឹម ហាន ដោយបន្សល់នូវកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ដែ ល មានអាយុជាង៤ឆ្នាំ ដោយនាងជាអ្នកគ្រប់គ្រង ។ ពេលនេះដែរអតីតគូស្នេហ៍ក៏បានបង្ហាញ មុខ ដៃគូថ្មីជានារីមានរូបរាងស្រស់សោភាជាចំហ តែសម្រាប់ ពេជ្រ សូលីកា ហាក់រក្សាភាព ស្ងប់ស្ងាត់ចំពោះរឿងនេះបើទោះកន្លងមកនាងធ្លាប់បើកបង្ហាញមុខបុរសម្នាក់យ៉ាងស្និទ្ធស្នាលតាមបណ្តាញអ៊ិនស្តារក្រាមក្តី ។ ចុងក្រោយនេះ ពេជ្រ សូលីកា តែងបង្ហាញក្តីសុខជាមួយនឹងកា របំពេញតួនាទីជាSingle Mom ដល់អ្នកគាំទ្ររបស់ខ្លួន តែអ្វីដែលកត់សម្កាល់ធ្លាក់ខ្យល់ត្រជាក់ ល្ហៀកៗស្រាប់តែ ពេជ្រ សូលីកា បានបង្ហោះសារបែបលេងសើចថា «ធ្លាក់ខ្យល់ចឹង បើមាន ភួយសាច់ដណ្ដប់ឲ្យបាត់រងាមិនដឹងល្អម៉េចទេ » ។
សាររបស់ ពេជ្រ សូលីកា ត្រូវបានហ្វេន ហ្វេន ជាច្រើនចូលខមិនជាច្រើនដោយអ្នកខ្លះបានជូនពរឱ្យនាងឆាប់បានរកភួយសាច់ដូចបំ ណងហើយបុរសខ្លះក៏មានចង់ក្លាយជាភួយសាច់របស់តារាចម្រៀងរូបស្រស់ម្នាក់នេះផងដែរ ។ តែក្នុងនោះក៏មាន ខមិនមួយបានលើកឡើយយ៉ាងចាក់ដោតទៅនឹងការបង្ហោះរបស់ ពេជ្រ សូលីកា ថា«មើលភួយផងភួយខ្លះ ដណ្តប់ហើយសល់ការចងចាំឱ្យយើងមើលថែរម្នាក់ឯង»។
ពេជ្រ សូលីកា នៅតែជាតារាចម្រៀងដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ ជាពិសេស ថ្មីៗនេះតាមរយៈបទ «ថែការចងចាំ » និងបទ«បើអូនជួបគេ » ជាដើម ។ ពេជ្រ សូលីកា តែង លេចមុខនៅក្នុងកម្មវីធីប្រគំតន្ត្រីនានាជាហូរហែរ ដែលពេលខ្លះនាងបានបណ្តើរកូនប្រុសទៅ ជាមួយផងដែរ ។ មានការបង្ហើបថាក្នុងមួយខែៗ ពេជ្រ សូលីកា រកប្រាក់ចំណូលបានច្រើន គួរសមពីអាជីពមួយនេះ ។ ដ្បិតមានកូនទៅហើយក្តី តែការតុបតែងខ្លួនរបស់ ពេជ្រ សូលីកា នៅតែស្រស់ខ្ញង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយហើយក៏ធ្វើឱ្យុបុរសមួយចំនួនចង់ចូលខ្លួនមកជាអ្នកថ្នមថែរបេះដូងរបស់នាងផងដែរ៕