Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពក៏ដូចជាក្តីស្រឡាញ់ដែលកក់ក្តៅរបស់តារាចម្រៀងរៀមច្បងផ្តល់ដល់សិស្សប្អូនរួមទ្រនំបែបនេះ ហើយក៏ជាលើកដំបូងដែលគេបាន ឃើញតារាចម្រៀង ណុប បាយ់ារិទ្ធ អៀវតារាចម្រៀង លឹម តិចម៉េង លើឆាកបែបនះ ។


មានការចាប់អារម្មណ៍និងចូលរួមបញ្ចេញមតិជាច្រើនក្រោយពីបានឃើញការចែករំលែករបស់តារាចម្រៀង លឹម តិចម៉េង នូវរូបភាពដ៏មានអត្ថន័យដែលត្រូវសិស្សច្បង ណុប បាយ៉ារិទ្ធ អៀវ នៅ ពេលកំពុងច្រៀងលើឆាកបែបនេះ ។ លោក លឹម តិចម៉េង បានភ្ជាប់សារខ្លីថា «ពេលខ្លះក៏មិន នឹកស្មានថាខ្លួនឯងបានមកដល់ចំណុចនេះទេអរគុណបងប្រុស ( លោកគ្រូ ) ដែលតែងតែណែ នាំ តំរង់ផ្លូវប្អូននៅដំបូន្មានល្អៗរហូតមក» ។

ស្របពេលតារាចម្រៀងសាច់ចាំ ណុប បាយ៉ារិទ្ធ បានតបថា«អរគុណសម្រាប់ក្តីស្រលាញ់ពីប្អូនៗទាំងអស់គ្នាទោះមានលុយច្រើនប៉ុណ្ណាក៏មិនអា ចទិញក្តីស្រលាញ់ដ៏ពិតប្រាកដមួយចេញពីចិត្តបានដែរក្តីស្រលាញ់ពិតប្រាកដគឺមានគុណតម្លៃ ខ្លាំងណាស់។យើងគ្រប់ៗគ្នាសុទ្ធតែមានជម្រើសក្នុងការរើសមានពេលគិតមុនមុននិងបង្កើតជា លទ្ធផលមួយប្រសិនបើយើងបង្កើតលទ្ធផលមួយដែលយកក្តីស្រលាញ់១ជាដើមទុននោះយើង និងទទួលបានលទ្ធផលដ៏ល្អវិសេសវិសាលមួយមកវិញគឺរយលានក្តីស្រលាញ់ក្តីស្រលាញ់ និង រីករាលដាលបន្តរពីចំនួន១ដល់១ពាន់ ១លាន ។ បងមិនរង់ចាំថានណាផ្តល់អោយមុនទេ តែបង កំណត់ខ្លួនឯងជាថាជាអ្នកផ្តល់អោយមុនដោយមិនចាំបាច់ចាំថា ទាល់តែគេអោយក្តីស្រលាញ់ យើងទើបយើងផ្តល់អោយវិញទេព្រោះក្តីស្រលាញ់នៅក្នុងខ្លួនយើងចែករំលែកមិនចេះអស់រហូត ដល់យើងទៅវិញ។សូមបន្តរចែករំលែកក្តីស្រលាញ់ដល់មនុស្សជាទីស្រលាញ់របស់យើង បន្ត»។

នេះជាលើកទីមួយដែលអ្នកគាំទ្រជាច្រើនបានឃើញសកម្មភាពដ៏កក់ក្តៅរបស់តារារួមទ្រនំនិងជាសិស្សច្បង និងសិស្សប្អូនដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការលាន់មាត់សរសើរដល់តារា ទាំងពីរថា ជាបងប្រុសដ៏ល្អ ហើយសិស្សប្អូនក៏ពូកែថែមទៀត ។ អ្នកខ្លះក៏បានលើកឡើងថាជាក្តី ស្រឡាញ់ពិតប្រាកដនិងកក់ក្តៅដូចបងប្អូនបង្កើត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor