បើទោះបីមិនបានចែករំលែករូបភាពរបស់តារាកំប្លែង តាក់ស៊ី ដែលជាមិត្តរួមក្រុមតាមបណ្តាញ សង្គមក្តី តែតារាកំ ប្លែង នាយពាក់មី មិនបាននៅស្ងៀមឡើយពោលនាយ និងមិត្តរួមក្រុមបាន នាំគ្នាជួយថវិកាទៅតាមលទ្ធភាពរៀងៗខ្លួនដល់ នាយតាក់ស៊ី ដែលកំពុងសម្រាកព្បាបាល ជំងែខូចតម្រងនោមនៅមន្ទីរពេទ្យ ព្រះកេតុមាលា ។
ខណៈមិត្តរួមអាជីព នាយ តាក់ស៊ី កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យវះកាត់ដូរ ក្រលៀនជាថ្មី ឬលាងឈាមក្នុងមួយសប្តាហ៍ដល់ទៅបីដងនោះ នាយពាក់មី ក៏ដូចជាលោកតា វ៉ិចទ័រ និងមិត្តរួមក្រុម ជាពិសេសក្រុមទាត់បាល់ផ្ការីកគ្រប់រដូវរបស់ នាយពាក់មី បាននាំគ្នាជួយ ផ្តល់ជាថវិកាទៅតាមលទ្ធភាពជួយដល់ នាយតាក់ស៊ិ គ្រប់គ្នា ។
ប៉ុន្តែយ៉ាង នាយពាក់មី មិនបានបញ្ជាក់ថាថវិកាទាំងអស់មានប៉ុន្មានឡើយព្រោះមិនបានសរុបរួមគ្នាហើយក្នុងនោះ នា យ ក៏ បាន ជូនពរឱ្យ នាយ តាក់ស៊ី ឆាប់បានជាសះស្បើយពីជំងឺឆាប់ៗ។ បើគិតមក ដល់ពេល នេះ នាយពាក់មី និង នាយតាក់ស៊ី បានរួមការងារជាមួយគ្នាប្រមាណជាជាង ១០ឆ្នាំមកហើយ ក្រោយពីអ្នកទាំងពីរបានប្រឡងជាប់នៅក្នុងកម្មវិធីកំប្លែងនៅស្ថានីយទូរទស្សន៍ស៊ីធីអិន ។
បើតាមការលើកឡើងរបស់ នាយពាក់មី នាយតាក់ស៊ី បានកើតជំងឺទឹកនោមផ្អែមច្រើនឆ្នាំមក ហើយដោយសារនាយនិយម ចូលចិត្តទទួលទានភេសជ្ជៈផ្អែមច្រើន ។ ប៉ុន្តែយ៉ាងណាមហាជន រំពឹងថា ថ្នាក់ដឹកនាំនឹងជួយដល់ នាយតាក់ស៊ី ក្នុងការផ្តល់ជាថវិកាដើម្បីឱ្យនាយអាចមាន ឱកាសទទួលបានការវះកាត់ដូរក្រលៀនជាថ្មីព្រោះចំណាយប្រាក់ច្រើនហើយកន្លងមកតារា កំប្លែង រូបនេះបានអះអាង ថា នាយមិនមានលទ្ធភាពឡើយ មានតែសំពះសុំក្តីអាណិតពី សប្បរុ ជន និងថ្នាក់ដឹកនាំកំពូល”តែប៉ុណ្ណោះ ៕