ទោះជាមានវ័យជ្រេ និងមិនសូវមានទីផ្សារការងារសិល្បៈក្តី តែតាចេក នៅតែមិនអស់សង្ឃឹម ពោលតារាកំប្លែងម្នាក់នេះមិនបានលើកដៃសុំជំនួយឬបោះបង់អាជីពកំប្លែងឡើយដោយ តា ចេ កប្រកាសថានៅតែទទួលការងារកំប្លែង ច្រៀងកាត់សក់ និងសម្តែងផ្សេងៗ ។ ក្នុងនោះក៏មាន អ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតស្រឡាញ់និងផ្តល់កម្លាំងចិត្តដល់ តាចេក គ្រប់គ្នា។
តាចេក ធ្លាប់ជាតារាកំប្លែងដែលមានប្រជាប្រិយភាពគួរសមកាលជំនាន់ នាយកុយ និង នាយ ក្រឹម ជាដើម តែប៉ុន្មានឆ្នាំចុងក្រោយនេះតាចេក បានរស់នៅក្នុងជីវភាពក្រីក្រ និងមិនមានទី ផ្សារកំប្លែងដែលសព្វថ្ងៃតារាកំប្លែងជើងចាស់រូបនេះធ្លាក់ខ្លួនលក់បន្លែកំប៉ិកកំប៉ុក នៅក្នុងខេត្តព្រៃ វែង។ មិនតែប៉ុណ្ណោះសូម្បីតែលំនៅដ្ឋានផ្ទាល់ខ្លួនក៏ តាចេក មិនមានដែរ។ ថ្មីៗនេះ តាចេក បានបង្ហោះសារបង្ហាញដល់មហាជនថា នៅតែបន្តទទួលការងារសិល្បៈមិនច្រៀងកាត់សក់ ឬលេងល្ខោនបាសាក់ ឡើយ ។
តាចេក បានរៀបរាប់ថា «ខ្ឋុំបាទ តាចេក កំប្លែងសូមជូន ដំណឹ ងដល់បងប្អូនចង់ទំនាក់ទំនងខ្ញុំតាមលេខទូស័ព្វថ្មីមានទទួលភ្លេងប្រពៃណីល្ខោនបាសាក់ ឆៃ យ៉ាំ កំប្លែង បុកល័ក្ខ អ័កការដង់ កាត់សក់ក្នុងកម្មវីធីមង្គល័ការ កំដរភ្ញៀវនឹងទទួលចេញតាមខេត្ត ទូរស័ព្ទ 088 9949 449. 076 994 9449»។
ការលើកឡើងរបស់ តាចេក បានធ្វើឱ្យមហាជនដែលស្រឡាញ់និងចូលចិត្តទេពកោសល្យរបស់ តារាកំប្លែងរូបនេះបានផ្តល់កម្លាំងចិត្ត នឹងបានលើកជាយោបល់ឱ្យ ពូណុយ ឬ នាយព្រែក អាច ផ្តល់ឱ្យការងារ តាចេក ព្រោះ តាចេក ក៏ធ្លាប់ជាតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដែរ ។ ខ្លះទៀតក៏បានសរសើរដល់ តាចេក ដែលមិនបានលើកដៃសុំជំនួយ សុខចិត្តប្រកាសសុំការងារ ធ្វើ៕