Sponsor

ក្រោយខិតខំប្រឹងប្រែងអស់ពីលទ្ធភាពពេលនេះតារាសម្តែង អេដវីន ទទួលបានចំណាត់ថ្នាក់ លេខ ៥ ដោយលោកបញ្ជាក់ថាមិនមែនយើងមិនល្អទេ តែដោយសារយើងដើរក្រោយគេ តែយ៉ាងណាលោកមិនបោះបង់គោលដៅមួយនេះឡើយ។សម្រាប់គោលដៅបន្ទាប់បើមិនល្អជាងគេលោកមិនចេញប្រកូតឡើយនេះជាការសន្យារបស់តារារូបសង្ហា អេដវីន ។


គូរបញ្ជាក់ថាតារាសម្តែង អេដវីន បានធ្វើដំណើរទៅប្រទេសថៃដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី កីឡាកាយវប្បកម្ម IFBB កាលពីថ្ងៃទី ២៩ និង ៣០ កន្លងទៅ ។ មុននឹងចូលរួមប្រកួតលោក បានប្រើរយៈពេលកន្លះឆ្នាំដើម្បីហ្វឹកហាត់ក៏ដូចជាការទទូលទានឱ្យបានត្រឹមត្រូវដើម្បីទទួលបានសាច់ដុំស្ងួតក៏ដូចជារូបរាងទៅតាមលក្ខខណ្ឌន្តិកៈនៃការប្រកួត ។ ដោយក្នុងនោះតារាសម្តែង រូបសង្ហាម្នាក់នេះបានអះអាងថាចាប់តាំងពីហ្វឹកហាត់រហូតដល់ការប្រកួតលោកជារ៉ាប់រងចំណាយទាំងស្រុងដោយខ្លួនឯងមិនទទួលបានការឧបត្ថម្ភពីស្ថាប័នណាមួយឡើយ ។

ជាលទ្ធផល លោកទទួលបានចំណាត់ថ្នាក់លេខ ៥ដោយប្រាប់ថាបានប្រឹងប្រែងអស់ពីលទ្ធភាពហើយស ម្រាប់ការធ្វើសាច់ដុំស្ងួតដើម្បីឱ្យទទួលបានលទ្ធផលល្អជាងនេះ តែលោកក៏សប្បាយចិត្តដោយ បានចូលក្នុងចំណាមហ្វូងខ្លាហើយលោកក៏មិនបោះបង់ក្តីស្រមៃមួយនេះដែរ។ បន្ថែមពីនេះ លោ ក អេដវីន ក៏បានអរគូណដល់មហាជនដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបលោកនាពេល កន្លងមក។ សម្រាប់ប្រទេសកម្អុជាកីឡាករដែលបានចូលរួមប្រកួតកម្មវិធី កីឡាកាយវប្បកម្ម មានចំនួន ៥រូប។


បើទោះមិនទទួលបានលទ្ធផលគាប់ចិត្តដូចក្តីរំពឺង ក្តី តែលោក អេដវីន មិនបាក់ទឹកចិត្តនោះទេ លោកនឹងខិតខំហាត់បន្ថែមទៀតដើម្បីចូលរូមនៅពេលក្រោយ ។ សម្រាប់អាជីពសិល្បៈក្រៅពី ទទួលការងារវិញតារាសម្តែងរូបសង្ហាសាច់ដុំធំៗរូបនេះក៏មានគម្រោងចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់ផងដែរ  តែពេលនេះលោកមិនទាន់បញ្ជាក់ថានឹងចូលរួមប្រកួតនៅក្នុងកម្មវិធីអ្វីឱ្យបា នច្បាស់លាស់នៅឡើយទេ ។កន្លងមកលោក អេដវីន ក៏ជាតារាសម្តែងលំដាប់ប្រទេសដែល មានទាំងសមត្ថភាព និងរូបសម្រស់សង្ហាពីធម្មជាតិ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor