ចូលរួមត្រេកអរ នាយតាក់ស៊ី ត្រៀមវះកាត់ប្តូរក្រលៀនក្រោមការជួយរ៉ាប់រងថ្លៃព្យាបា លពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
មានការរំភើបពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រក្រោយពីបានដឹងថាតារាកំប្លែង នាយ តាក់ស៊ី ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជួយចេញថ្លៃព្យាបាលនៅក្នុង ការវះកាត់ប្តូរក្រលៀនជាថ្មីនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះ នាយតាក់ស៊ី ដែលជា សាម៉ីខ្លួនផ្ទាល់ក៏មានអារម្មណ៍រីករាយនឹងលើកឡើងថាលោកលែងមានគំនិតគិតខ្លីទៀតហើយ ។
គួរឱ្យដឹងថាតារាកំប្លែង នាយតាក់ស៊ី បានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោយពីនាយបានធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាច្រើនឆ្នាំ ។ អ្វីដែលធ្ងន់ធ្ងរនោះដើម្បីស ង្រ្គោះអាយុជីវិត នាយ តាក់ស៊ី ត្រូវលាងឈាមបីដងក្នងមួយសប្តាហ៍ឬក៏វះកាត់ប្តូរក្រលៀនជា ថ្មី។ក្នុងនោះ នាយតាក់ស៊ី ក៏ទទួលបានការជួយជាថវិកាពីសំណាក់សមាគមសិល្បករខ្មែររួមទាំ ងមិត្តភក្តិក្នុងនិងក្រៅសិល្បៈមួយចំនួន តែដោយសារថ្លៃចំណាយនៅក្នុងការដូរក្រលៀនត្រូវធ្វើ នៅក្រៅប្រទេសហើយចំណាយច្រើនទើប នាយតាក់ស៊ី បានលើកដៃសំពះសំក្តីអាណិតពីថ្នា ក់ដឹកនាំដើម្បីជួយឱ្យនាយមានជីវិតរស់នៅបន្តទៀត ។
ថ្មីៗនេះក៏ទទួលដំណឹងថា សម្តេចនាយ ករដ្ឋមន្រ្តីបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានរ៉ាប់រងចេញថ្លៃព្យាបាលសម្រាប់នា យតាក់ស៊ី នៅក្នុងការវះកាត់ដូរក្រលៀនជាថ្មីដែលតាមគម្រោងនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗ នេះនៅប្រទេសឥណ្ឌា។ នាយតាក់ស៊ី បានបង្ហាញអារម្មណ៍រីករាយនិងរំភើបចិត្តដូចកើតម្តង ទៀតព្រោះនាយបានគិតហើយថាប្រសិនមិនមានការជួយពីសំណាក់សប្បុរជនណាមួយទេ នាយសុខចិត្តបញ្ចប់ជីវិតខ្លួនឯងព្រោះមិនចង់ឱ្យប្រពន្ធមានការពិបាកបន្តទៀត ។
នាយតាក់ស៊ី បញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ធានាចេញថ្លៃព្យាបាល ទាំងអស់មកលើជំងឺខ្លួនរហូតដល់ជាសះស្បើយ។ សម្តេចបវរធិបតីជាអ្នកឆាតមកនាយដោយ ផ្ទាល់តែម្តង។ ប៉ុន្តែយ៉ាងណា នាយតាក់ស៊ី មិនទាន់ដឹងពីពេលវេលាច្បាស់លាស់នៅក្នុងការ ចេញទៅក្រៅប្រទេសដើម្បីវះកាត់នោះទេ ។អ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយ និងជូនពរ ហើយរំពឹងថា នាយតាក់ស៊ី វះកាត់ជោគជ័យឆាប់បានជាសះស្បើយនឹងវិលមកបន្តនៅក្នុងអា ជីពសិល្បៈកំប្លែងឡើងវិញ ។ ជាក់ស្តែងដូចតារាសម្តែង យូ ឌីស្កូ ដែលក្រោយពីវះកាត់ប្តូរ ក្រលៀនជាថ្មីលោកក៏មានសុខភាពល្អប្រសើរឡើងវិញ៕