ក្រោយពីទទួលរងការរិះគន់ច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមចំពោះ MV បទ«សែក មន្ត» នោះពេលនេះម្ចាស់ផលិតកម្មបានសម្រេចលុបចេញពី channel Cam pop បើទោះមាន អ្នកចុចចូលទស្សនាដល់ទៅជាង៤លានដងក្តី ។ មិនតែប៉ុណ្ណោះក៏សម្រេចលុបប្លង់រាំរបស់ តុក្កតា ឡាប៊ូប៊ូ ចេញផងដែរ ។ អ្វីដែលកត់សម្គាល់ក្នុងនោះគេសង្កេតឃើញតារាចម្រៀង ព្រាប សុវត្ថិ ដែលជាម្ចាស់បទផ្ទាល់ក៏បានបង្ហាញអារម្មណ៍បែបនេះដែរ។
ដោយសារតែ MV បទ«សែកមន្ត» នៅតែទទួលបានការរិះគន់ពីសំណាក់មហាជននៅតាម បណ្តាញសង្គមមិនចប់នោះពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចលុបបទចម្រៀង នេះចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra និង កាត់ប្លង់រាំរបស់តុក្កតា ឡាប៊ូប៊ូ ចោល រ។ អ្នកឧកញ៉ាបានរៀបរាប់ថា « គោរព ពុក ម៉ែបង ប្អូនជាទីគោរព ដើម្បីបញ្ចប់បញ្ហា បទ (សែកមន្ត)មួយរយៈនេះលោក Jonathan ជាអ្នក ដឹកនាំ សម្ដែង នៃបទ (សែកមន្ត )ដែលការដឹកនាំនោះ បានប្រើប្រាស់តុក្កតាឡាប៊ូប៊ូ។
កន្លងទៅអ្នកដឹ កនាំសម្ដែងបានកែតម្រូវខ្លះទៅហើយក្ដី តែមកដល់ពេលនេះខ្ញុំបាទពិនិត្យឃើញថានៅតែមាន រវែកញែកពីផលប៉ះពាល់ផ្សេងៗនៅបណ្ដាញសង្គមខ្ញុំបាទបានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្មនិងលោក Jonathan លុបវីដេអូ(MV)ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។ទោះបច្ចុប្បន្នមានអ្នកទស្សនាជាង 4 លានដង ក៏ដោយ ចាប់ពីម៉ោងពេលនេះតទៅត្រូវកែប្រែដោយកាត់ចេញនូវវីដេអូមានប្លង់តុក្កតាឡាប៊ូប៊ូទាំងស្រុងទើបអាចផុសឡើងវិញបាន ។ខ្ញុំបាទសូមគោរពអរគុណពុកម៉ែបងប្អូនទាំងអស់ដែលផ្ដល់ យោ បល់ កែតម្រូវដើម្បីសិល្បៈកម្ពុជា ក្នុងការឈានទៅមុខ។ពុកម៉ែបងប្អូនទាំងអស់គ្នាប្រៀបដូច ជាកញ្ចក់ដែលឆ្លុះបញ្ជាំងនូវចំណុចខ្វះខាតរបស់ក្រុមការងារ។ ជាចុងក្រោយខ្ញុំបាទ សូមគោរព អរគុណ ពុក ម៉ែ បងប្អូន ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ក្នុងការកែតម្រូវ »។
ជុំវិញការ សម្រេចលុបចោល និងកាត់ប្លង់រាំរបស់តុក្កតា ឡាប៊ូប៊ូ ចេញបានធ្វើឱ្យអ្នកលេង បណ្តាញសង្គមជាច្រើនគាំទ្រនិងពេញចិត្ត ។ សូម្បីតារាចម្រៀង ព្រាប សុវត្ថិ ជាម្ចាស់សំនៀ ងផ្ទាល់បានបង្ហាញភាពរីករាយនិងបានបញ្ចេញសារអរគុណទៀតផង។ លោកបាននិយាយថា
«ខ្ញុំបាទពិតជារីករាយដែលអ្នកដឹកនាំសម្ដែង បានទទួលយក និង កែប្រែចំណុចខ្វះខាត ដែលអ៊ំពូមីងបងប្អូនចូលរួមផ្ដល់មតិស្ថាបនាដើម្បីសិល្បៈកម្ពុជាកាន់តែឈានទៅមុខថែមទៀត»។សំ ណេររបស់លោក ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រផ្តល់កម្លាំងចិត្តនឹងសំណូមពរឱ្យលោកច្រៀង បទបែបមនោសញ្ចេតនាដូចកន្លងមក៕