ក្រៅពីសម្តែងការអាណិតអាសូរនិងជូនពរដល់តារាកំប្លែង នាយតាក់ស៊ី មិត្តភក្តិរួមអាជីពកំប្លែង បាននាំគ្នាលាន់មាត់សរសើរដល់តារាកំប្លែង នាយតាក់ស៊ី ដែលមានភរិយាល្អនៅមើលថែ និងផ្តល់កម្លាំងចិត្តមិនរត់ចោលទៅណាបើទោះតារាកំប្លែងរូបនេះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខូចក្រលៀន ទៅហើយក្តី។
ទោះជាបានរួមរស់នៅជាមួយគ្នាមួយរយៈក្តី តែមកដល់ពេលនេះ នាយតាក់ស៊ី និងភរិយាទីពីរ មិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ ដោយភរិយា នាយតាក់ស៊ី បានលើកឡើង ថាមិនចង់ចុះព្រោះកុំឱ្យមានការនិយាយថានាងចង់បានទ្រព្យសម្បត្តិ នាយតាក់ស៊ី តែធាតុពិត នាយតាក់ស៊ី ជាប្តីមិនត្រឹមតែក្រទេ ថែមទាំងមានជំងឺថែមទៀត។ ប៉ុន្តែមូលហេតុដែលស្រឡាញ់ និងបានមករួមរស់ជាមួយគ្នាដោយសារនាងអាណិតឃើញ នាយតាក់ស៊ី ឈឺ នៅតែម្នាក់ឯងមិន មានអ្នកមើលថែទាំ។
កន្លងមកភរិយារបស់តារាកំប្លែង តាក់ស៊ី ក៏មានអាជីពជាគ្រូបង្រៀនម្នាក់ ដែរ តែក្រោយពីភ្ជាប់ស្នេហ៍ជាមួយតារាកំប្លែងវ័យ ៤៥ ឆ្នាំរូបនេះមកនាងក៏បោះបង់ការងារនេះ ដើម្បីបានមើលថែនិងទៅណាមកណាជាមួយ នាយតាក់ស៊ី ។ ក្រោយ នាយតាក់ស៊ី ចូល សម្រាកនៅក្នុងមន្ទីរពេទ្យភរិយា នាយតាក់ស៊ី បានមើលថែទាំយ៉ាងដិតដល់នឹងផ្តល់កម្លាំងចិត្ត ដល់ស្វាមីដែលធ្វើឱ្យមិត្តភក្តិជាច្រើនដែលមានទាំង នាយ ពាក់មី ទៀតនោះបានលាន់មាត់ សរសើរដល់សំណាង នាយតាក់ស៊ី ដែលមានប្រពន្ធល្អបែបនេះ ។
បើតាមការលើកឡើងរបស់ភរិយា នាយតាក់ស៊ី បានឱ្យដឹងថារវាងនាង និង នាយតាក់ស៊ី ដូចមិត្តភក្តិបងប្អូនច្រើនជាងដូចប្តីប្រពន្ធ។អ្វីដែលគួរឱ្យរំភើបក្រៅពីទទួលបានការជួយឧបត្ថម្ពពី សំណាក់មិត្តភក្តិក្នុងសិល្បៈ និង សប្បុរជននានានោះពេលនេះ នាយតាក់ស៊ី ក៏ទទួលបាន ការសណ្តោសពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយរ៉ាប់រង ទាំងស្រុងសម្រាប់ការចំណាយទៅលើការវះកាត់ ផ្លាស់ប្តូរក្រលៀនជាថ្មីនៅបរទេសដែលត្រូវគេ ដឹងថាចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះ ។ បើ តាមការលើកឡើងរបស់តារាកំប្លែងរូបនេះ មិនត្រឹមជួយទៅលើការចំណាយទេ សម្តេចបវរធិបតី និង លោកជំទាវទទួលឧបត្ថម្ភក្នុងជីវភាព រហូតដល់ជំងឺនាយបានជាសះស្បើយ តែមិនទានមាន់ការបញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការ ចេញទៅក្រៅប្រទេសនៅឡើយទេ៕