មានការចូលរួមបញ្ចេញយោបល់ ជាច្រើនក្រោយស្ងាត់ៗ តារាចម្រៀង វី ឌីណែត បានបង្ហាញ លទ្ធផលពីរឆ្នូតជាសាធារណៈតាមបណ្តាញសង្គម ដែលធ្វើឱ្យមានការមិត្តភក្តិក្នុងសិល្បៈ និង អ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា ។ ដោយខ្លះគិតថាតារាចម្រៀងរូបនេះកំពុងកើតជំងឺកូវីដ តែ សម្រាប់តារាចម្រៀង សុខ សីឡាលីន បានចូលខមិនបែបចាក់ដោតដល់ វី ឌីណែត ស្តាប់ហើយ ពិតជាអស់សំណើចតែម្តង ។
កាលពីថ្ងៃទី ០៤ ម្សិលមិញនេះ វី ឌីណែត បានបង្ហាញរូបភាពមួយសន្លឹកដោយបង្ហាញលទ្ធផល ពីរឆ្នូត តែមិនបានបញ្ជាក់ថាជាការកើតជំងឺកូវីដ ឬ ជាការមានផ្ទៃពោះនោះទេ។ ក្នុងនោះក៏មាន អ្នកលេងហ្វេសប៊ុកជាច្រើនដែលមានទាំងអតីតមិត្តរួមទ្រនំនៅក្នុងផលិតកម្មហង្សមាសបានចូ លខមិនជាហូរហែថា «កើតអ្វីបង » «ទង្វើអ្វីអាយដល»«ចុមស្ងាត់ ៗ តែម្តងបង» «ថតចម្រៀង មែនបង»ជាដើម ។ សូម្បីរៀមច្បង សុខ សីឡាលីន ក៏បានចូលខមិន ថា«វ័យកំពុងពេញស ប្បាយមកពីរឆ្នូតអីមិនជឿទេ »។
ទោះបីមានការបញ្ចេញមតិសួរ ច្រើនពីអ្នកគាំទ្រ តែ វី ឌីណែត មិនបានតបនោះទេ ។ ក្នុងនោះក៏មានអ្នកខ្លះយល់ថាលទ្ធផល ពីរឆ្នូតរបស់តារាចម្រៀង វី ឌីណែត ប្រហែលជាកើតជំងឺកូវីដច្រើនជាងហើយបានជូនពរឱ្យតារាចម្រៀងរូបនេះឆាប់ជា សះស្បើយថែមទៀត។
វី ឌីណែត នៅតែបន្តលេចមុខនៅក្នុងការប្រគំតន្រ្តីនានាបើទោះនាងបានក្លាយជាតារាចម្រៀង ឯករាជ្យក្តី ។ អ្វីដែលកត់សម្គាល់ក្រោយក្លាយជាតារាចម្រៀងឯករាជ្យមួយរយៈខ្លី វី ឌីណែត បានទទួលស្គាល់ថាមិនងាយស្រួលដូចតារាចម្រៀងដែលមានទ្រនំជាក់លាក់ទេ តែយ៉ាងណា នាងសប្បាយចិត្តនិងខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យមហាជនបានស្គាល់ពីសមត្ថភាពរបស់ ខ្លួន ។ ក្រៅពីច្រៀង វី ឌីណែត ក៏បានចាប់អាជីពសម្តែងបន្ថែមទៀតដោយមានឱកាសបាន សម្តែងជាតួឯកនៅក្នុងរឿងមួយរបស់ផលិតកម្ម ប៉ីប៉ីឌី៕