Sponsor

មានការចូលរួមរំលែកទុក្ខនិងអាណិតអាសូរគ្រប់គ្នាក្រោយតារាចម្រៀង លី ចិន បានទទួល មរណភាពដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី ០៨ ម្សិលមិញនេះទាំងវ័យក្មេង។ អ្វីដែលធ្វើឱ្យ មិត្តភក្កិរួមការងារសម្តែងការអាណិតអាសូរនោះគឺតារាចម្រៀងកូនកាត់ចិនរូបនេះមានជីវភាពក្រីក្រហើយថែមទាំងមានកូនស្រីមានជំងឺ អូទីស្សឹម ថែមទៀត។ សូម្បីតារាសម្តែង នៅ សូនីតា ដែលតំណាងឱ្យប្រធានសមាគមសិល្បៈក៏មានអារម្មណ៍រំជួលចិត្តខ្លាំងក្រោយឃើញទិដ្ឋភាពបុណ្យសពរបស់លោក លី ចិន ខ្វះខាតបែបនេះ។
 

លោក លី ចិន ជាតារាចម្រៀងដែលមានប្រជាប្រិយគួរសមនៅក្នុងតាមការប្រគំតន្រ្តីនានាតាម ពិធីមង្គលការដោយលោកអាចមានសមត្ថភាពច្រៀងបទជាភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាចិន ។ លោកធ្លាប់ជាដៃគូចម្រៀងភាសាចិនជាមួយតារាចម្រៀង ស៊ិន ឧត្តមផល្លា ដែល បានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំ។ អ្វីដែលធ្វើឱ្យអ្នកសិល្បៈមានការភ្ញាក់ផ្អើលនោះ លោក លី ចិន បានទទួលមរណភាពភ្លាមៗដោយសារជំងឺគាំងបេះដូងទាំងវ័យក្មេងកាលពីថ្ងៃទី ០៨ ម្សិលមិញនេះ ។

មរណភាពរបស់លោក លី ចិន បានបន្សល់នូវកូនស្រីពីរនាក់ដែលមាន ម្នាក់មានជំងឺ អូទីស្សឹម។  អ្វីដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកមានការអាណិតអាសូរនោះគឺក្រោយ បានឃើញអ្នកនាង នៅ សូនីតា ដែលជាតំណាងសមាគមសិល្បករ បានរៀបរាប់ពីសភាពខ្វះ ខាតរបស់លោក លី ចិន ដែលគ្មានសូម្បីតែកម្រងផ្កាដាក់សព និងមឈូស ហើយអ្វីដែលសង្វេគ នោះសូម្បីសពក៏ដឹកមកតម្កល់នៅវត្តដោយ តុក តុក ព្រោះគ្មានថវិកាជួលដឹកតាមរថយន្ត ។

តំណាងឱ្យប្រធានសមាគមសិល្បករអ្នកឧកញ៉ា ម៉ៅ ចំណាន អ្នកនាង នៅ សូនីតា បាននិយាយ ថា«មួយរយៈនេះខ្ញុំស្លុតច្រើនរឿងជាពិសេសពិធីបុណ្យសពបងប្រុស លី ចិន ព្រឹកមិញគាត់បា នបាត់បង់បង្អែកស្ទើរទាំងស្រុងជាពិសេសគឺកូនព្រោះកូនគាត់ម្នាក់អូទីស្សឹមសំខាន់កូនបងគេថាឃើញប៉ាៗនៅឡប៉ាឡើងឋានសួគ៌ហើយបុណ្យដែលអត្តខ័ត្តបំផុតទប់ទឹកភ្នែកមិនបានទេកូនអើយ  គាត់លំបាកខ្លាំងណាស់ប្រៀបដូចក្បូនហេលហាលកណ្តាលទន្លេអញ្ចឹង គ្មានមឈូស គ្មាន កម្រងផ្កា គ្មានតុកៅអី គ្មានកម្រងផ្កា សពគេអោយចូលផ្ទះជួល ដឹកមកវត្តតាមតុកៗគ្មានលុយ ជួលឡាន វេទនាភ្នែកណាស់ តែបានគុណបុណ្យលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន សមាគមសិល្បករខ្មែរបានបរិច្ចាគថវិកាផ្ទាល់ខ្លួនបីលានរៀល និង សប្បុរសជនផ្សេងៗទៀត បានសម្រួលកម្មវិធីចប់កាលពីព្រឹកមិញគាត់មិនមានលទ្ធភាពធ្វើបុណ្យ៧ថ្ងៃទេ ជាការសំណូម ពរបងប្អូនអោយដាក់ QR code ខ្ញុំដាក់accountខ្ញុំខ្ញុំនឹងយកទៅជូនគាត់ដោយផ្ទាល់មិនអោយ បាត់ទេ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor