មានការចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានជិវិតស្នេហារបស់តារាសម្តែង អូន បូរមី និង លោ កគ្រូជោគជ័យ ប៊ុន ផាក ក្រោយពីថ្មីៗនេះស្រីស្អាតរូបនេះតែងបង្ហាញអារម្មណ៍ខ្លីៗតាម បណ្តាញសង្គមនាងពិតជាឆ្អែតចិត្តខ្លាំងណាស់ជាមួយលោក ប៊ុន ផាក អាថ៌កំបាំងគ្មានទេលើ លោកនេះ ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថា អូន បូរមី បានភ្ជាប់ស្នេហ៍ជាមួយ លោក ប៊ុន ផាក ដោយលោកគ្រូជោគជ័យរូបនេះជាអ្នកបង្ហាញផ្ទាល់តាមហ្វេសប៊ុក ។ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរត្រូរបានអតីតគូស្នេហ៍ជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញដ៏ល្បី បានដាស់តឿនដល់ស្រីស្អាត អូន បូរមីប្រយ័ត្នចាញ់បោក តែស្រីស្អាតរូបនេះបានតបថា នាងមិនមានអ្វីឱ្យលោក ប៊ុន ផាក បោកឡើយ ។
ចំណងស្នេហ៍បែបភ្លើងចំបើងមិនបានប៉ុន្មាន ផង អូន បូរមី បានប្រកាសថាបែកគ្នា ស្របលោក ប៊ុន ផាក ក៏បានលុបរូបភាពផ្អែមល្ហែមលើ បណ្តាញសង្គម ។ ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះក៏បានបង្ហាញអារម្មណ៍ខ្លីៗពីមូលហេតុនៃ ការ បែកគ្នា ។ អូន បូរមី បានលើកឡើងថាកន្លងមកនាងគិតថាខ្លួនឯងប៉ុណ្ណឹងដែរ អន់តាមគេរហូត តែពេលនេះនាងពិតជាឆ្អែតចិត្តខ្លាំងណាស់ហើយក៏មិនមានអ្វីត្រូវស្តាយនោះដែរ ។ ចុងក្រោយ អូន បូរមី បានទម្លាយថានាងពិតជាអរគុណដល់អតីតគូស្នេហ៍លោក ប៊ុន ផាក ដែលធ្វើឱ្យ នាងដឹងធាតុពិតព្រោះអាថ៌កំបាំងគ្មានទេលើលោកហើយក៏សរសើរដែលអាចបញ្ជាខួរក្បាលនាងបាន តែនាងគិតថាគ្រប់គ្រាន់ហើយសម្រាប់ការឈឺចាប់រយៈពេលមួយខែនេះ។
អូន បូរមី បានប្រកាសថាទោះបែកគ្នាតែផ្លូវចិត្តរបស់នាងរឹងមាំណាស់ព្រោះទទួលបានការលើក ទឹកចិត្តពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារ ។ សូម្បីគ្រូពេទ្យផ្លូវចិត្តក៏លើកទឹកចិត្តដល់រូបនាងដែរ ។ ស្រីស្អាតរូបនេះបានបន្ថែមថាពេលនេះនាងប្រើជីវិត single ឡើងវិញហើយ ។ អូន បូរមី ជា ធ្លាប់ជាតារាសម្តែងម្នាក់ តែដោយសារជាប់រវល់នៅក្នុងមុខរបរទើបនាងបញ្ចប់អាជីពសិល្បៈ ទៅ វិញ៕