Sponsor

បើទោះមិនមែនជាអ្នកសិល្បៈដែលមានជីវភាពស្តុកស្តម្ភក្តី តែលោក អ៊ឹម ជីវ៉ា តែងមានទឹកចិត្ត ជួយដល់អ្នកសិល្បៈជើងចាស់ខ្វះខាតមិនដែលរំលងនោះឡើយ ។ ជាមួយទឹកចិត្តទូលាយរបស់ លោកបានធ្វើឱ្យសិល្បករសិល្បការិនីជើងចាស់ជាច្រើនលាន់មាត់សរសើរគ្រប់គ្នា ។ អ្វីដែលកត់ សម្គាល់ក្នុងនាមជាអ្នកសិល្បៈរៀមច្បង លោក អ៊ឹម ជីវ៉ា ក៏បានក្រើនរំឮកដល់អ្នកសិល្បៈថ្មីៗគួរ ចេះ សន្សំប្រាក់កុំចាយវាយផ្តេសផ្តាសទិញរបស់ហាយសូរធ្វើអ្វី។

ខណៈអ្នកសិល្បៈមួយចំនួនត្អូញត្អែរពីសេដ្ឋកិច្ចធ្លាក់ចុះពិបាកនៅក្នុងការរកប្រាក់ចំណូលដែល បានមកពីអាជីពសិល្បៈ តែលោក អ៊ឹម ជីវ៉ា បានប្រាក់ថាសម្រាប់លោកហាក់មិនមានបញ្ហាអ្វី ទេមានតែរលូនជាធម្មតា ។ នៅក្នុងពិធីខួបកំណើតគម្រប់អាយុ ៤៣ឆ្នាំកាលពីថ្ងៃទី ១០ កន្លង ទៅនេះលោក អ៊ឹម ជីវ៉ា បានរៀបចំយ៉ាងហ៊ឹកហ៊ាក់ តែអ្នកដែលចូលរួមភាគច្រើនជាអ្នក សិល្បៈជើងចាស់។ មិន មានអ្វីចម្លែកទេព្រោះលោក អ៊ឹម ជីវ៉ា តែងធ្វើពិធីខួបកំណើតរបស់ ខ្លួនជារៀងរាល់ឆ្នាំ តែអ្វីដែលសរសើរនោះសម្រាប់អ្នកសិល្បៈវ័យចំណាស់លោកមិនបានយក ចំណងដៃឡើយពោលលោកបានជូនជាថវិកាទៅវិញ ​។


ដោយឃើញអ្នកសិល្បៈភាគច្រើននៅ ពេលមានជំងឺឬពេបាត់បង់សមត្ថភាពការងារតែងប្រកាសសុំជំនួយជាបន្តបន្ទាប់នោះទើបលោក អ៊ឹម ជីវ៉ា បានដាស់តឿនដល់ អ្នកសិល្បៈថ្មីៗឱ្យចេះសន្សំប្រាក់ទុកនៅពេលកំពុងមាន រកបាន មានឈ្មោះបោះសំឡេងដោយយកទិញជាដី ឬជាមាសទុកទៅតាមលទ្ធភាពជៀសវាងការទិញ សម្ភារៈហាយសូរតម្លៃថ្លៃៗ ដែលមានដូចជាកាបូបប្រេន ជាដើម ។

មិនមានជីវភាពធូរធារខ្លាំងក្តី តែលោក អ៊ឹម ជីវ៉ា តែងចូលរួមធ្វើកិច្ចការសង្គមដោយការចែក រំលែក ជួយ ឧបត្ថម្ភដល់អ្នកសិល្បៈដែលកំពុងខ្វះខាត ឬមានជំងឺដោយ ផ្តល់ជាអង្ករ និងជាក្តារ មឈូសសម្រាប់ជាផ្ទះចុងក្រោយដល់អ្នកសិល្បៈរូបណាដែលមិនមានលទ្ធភាព។ ប៉ុន្តែលោក បានប្រកាសដាច់ខាតមិនផ្តល់ជាទឹកប្រាក់ឡើយដោយលោកបាននិយាយត្រង់ៗថាអ្នកសិល្បៈ ខ្លះលេងល្បែង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor