នៅមិនទាន់ចប់ទេស្រ្តីវ័យក្មេងដែលមានគណនីយហ្វេសប៊ុកឈ្មោះ ធីតា កុល បានឡាយវីដេអូ បកស្រាយថាបើរឿងនេះមិនមែនជាការពិតមិនមែនតារាចម្រៀង វណ្ណថាន នៅស្ងៀមបែបនេះ ទេគេអាចប្តឹងមកនាងវិញ ។ ស្រ្តីវ័យក្មេងរូបនេះបានបន្ថែមថារឿងធំដល់ដំណាក់កាលគេជេរ នាងពេញប្រទេសហើយនាងមិនសម្រុះសម្រួលស្ងាត់ៗជាមួយ វណ្ណថាន ឡើយ។នាងចង់ឱ្យ លោក ទទួលខុសត្រូវអ្វីដែលខ្លួនបានធ្វើ។
ជឿជាក់ថាអ្នកលេងបណ្តា្ញញសង្គមប្រាកដជាបានជ្រាបហើយថាកាលពីពីរថ្ងៃមុននេះនារីម្នាក់បានអះអាងថាដៃគូតារារ៉េប វណ្ណដា លោក វណ្ណថាន បានចាប់រំលោភរូបនាងគ្រាដែលនាងសុំ ផ្ទះតារារូបនេះស្នាក់នោះរហូតធ្វើឱ្យនាងឆ្លងជំងឺមហារីកមាត់ស្បូនដែលធ្ងន់ធ្ងរដល់ដំណាល់កាលវះកាត់ និងចាក់គីមីទៀតផង ។ មិនតែប៉ុណ្ណោះថ្មីៗនេះនាងបានទម្លាយឆាតរវាងនាង និងលោក វណ្ណថាន ផងដែរ តែយ៉ាងណាអ្នកលេងហ្វេសប៊ុកជាច្រើននៅតែយល់ថាជារឿងមិន ពិតហើយឆាតនោះអាចជាការកាត់តជាដើម ។
បើនិយាយពីលោក វណ្ណថាន បានរក្សាភាពស្ងប់ ស្ងាត់មិនចេញមុខប្រតិកម្មបកស្រាយអ្វីឡើយដែលកាន់តែធ្វើឱ្យ ហ្វេន ហ្វេន មានការចាប់ អារម្មណ៍ថែមទៀត។ អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ១២ យប់មិញនេះ ធីតា បានចេញមុខ ឡាយវីដេអូជាថ្មីដោយបញ្ជាក់ច្បាស់ៗថារឿងរបស់នាងជាការពិត បើ វណ្ណថាន មិនបាន ធ្វើមិនមែនលោកនៅស្ងៀមបែបនេះទេ អាចប្តឹងមកនាងដែលធ្វើឱ្យខូចកិត្តិយសគេបែបនេះ ។ «ចុះបើគេមិនធ្វើហេតុអ្វីពេលខ្ញុំទៅបុស្តិប៉ូលីសគេឱ្យក្រុមការងារទៅនិយាយជាមួយប៉ូលីសស្ងាត់ៗធ្វើអ្វីហើយបើមិនធ្វើអាចប្តឹងមកខ្ញុំវិញបាន »នេះជាសម្តីរបស់នារីរូបនោះនៅក្នុងការឡាយវី ដេអូកាលពីយប់មិញនេះ។
ធីតា នៅតែបញ្ជាក់ថារឿងនេះជាការពិតហើយក៏គ្មាននរណាជួលនាងឱ្យធ្វើដើម្បីទម្លាក់ វណ្ណ ថាន ដែរ។ សម្រាប់នាងក៏មិនភ្លើទៅប្រឌិតរឿងឱ្យល្បីហើយខ្លួនជាប់គុកច្រវ៉ាក់ដែរ ព្រោះរឿងធ្វើ ហើយល្បីមានច្រើនណាស់ ។ សម្រាប់នាងមូលហេតុដែលមហាជនជេរនាងច្រើនដោយសារ គិតថានាងមានសម្រស់មិនស្រស់ស្អាត តែសម្រាប់មនុស្សល្មោភទោះមិនស្អាតក៏គេយកដែរ។ សម្រាប់អ្នកដែលនិយាយថានាងបង្កើតរឿងនេះដើម្បីចង់បាន វណ្ណថាន ធ្វើប្តីនោះ នាងសុំប្រាប់ ថា ខ្ពើមមិនចង់បានទេ ។ ធីតា បានលើកឡើងជាចុងក្រោយថាក្រោយដោះស្រាយចប់ រួចរាល់នាងនឹងទៅព្យាបាលជំងឺហើយ។ នាងគ្រាន់តែចង់ឱ្យ វណ្ណថាន ចេញមុខដោះស្រាយជា សាធារណៈនិងទទួលស្គាល់នូវទង្វើដែលបានធ្វើនាងមិនទទួលយកការដោះស្រាយស្ងាត់ៗឡើយ។ ជាមួយគ្នានោះក៏មានអ្នកគាំទ្រ វណ្ណថាន ជាថ្រើនរំពឹងថាតារាចម្រៀងរូបនេះនឹង ចេញ មុខបកស្រាយលាងភាព ស្អាតស្អំដើម្បីបញ្ចប់រឿងមុនឆ្លងចូលឆ្នាំថ្មី ២០២៥៕