Sponsor

ដោយសារមិនចង់លើកដៃសុំជំនួយពីសំណាក់មហាជនដូចអ្នកសិល្បៈដទៃនៅពេលមានជំងឺធ្ងន់ធ្ងរពេលនេះតារាសម្តែងដែលពេញដោយសមត្ថភាព ស្វែង សុជាតា បានត្រៀមកញ្ចប់ប្រាក់មួយ ចំនួនដើម្បីបង្កើតមុខរបរបន្ថែមពីលើអាជីពសិល្បៈសព្វថ្ងៃ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាដឹងហើយថា ស្វែង សុជាតា ជាតារាសម្តែងដែលមានសមត្ថភាព និងទេពកោសល្យព្រោះអ្នកនាងអាចសម្តែងបានគ្រប់ទម្រង់មិនថាតួកាច ឬ តួស្លូតបានយ៉ាងល្អ ។ ថ្មីៗនេះអ្នកនាងក៏ទើបបញ្ចប់ការថតរឿង «ទាហាទធ្មប់»ផងដែរ ។


 អ្វីដែលកត់សម្គាល់ដ្បិត កំពុងទទួលជោគជ័យនៅក្នុងអាជីពសិល្បៈ ក្តី តែ ស្វែង សុជាតា មិនបានពឹងផ្អែកជាមួយអាជីព មួយនេះទាំងស្រុងឡើយដោយថ្មីៗនេះអ្នកនាងត្រៀមបង្កើតមុខរបរថ្មីដើម្បីទុកជាទ្រព្យទៅថ្ងៃអនាគតព្រោះអ្នកនាងមិនចង់លើកដៃសុំជំនួយពីមហាជននៅពេលធ្លាក់ខ្លួនមានជំងឺធ្ងន់នោះឡើយ។ខុសពីសិល្បករសិល្បការិនីដ៏ទៃដែលនិយមបើកមុខរបរលក់អាហារសម្លៀកបំពាក់ឬ ផលិត ផលរក្សាសម្រស់ តែសម្រាប់ អ្នកនាង ស្វែង សុជាតា មានបំណងបើកលក់ជីសម្រាប់ធ្វើកសិកម្ម ។ដោយសារមុខរបរមិនទាន់លេចចេញជារូបរាងតារាសម្តែងរូបនេះមិនទាន់បង្ហើបពីដើមទុននៅក្នុងការចំណាយសម្រាប់អាជីវកម្មមួយនេះទេ។

មូលហេតុតារាសម្តែង ស្វែង សុជាតា សម្រេចបើករបរនេះដោយសារអ្នកនាងយល់ថារបរនេះ អាចនឹងដំណើរការរលូនទៅថ្ងៃអនាគត ។ អ្វីដែលកត់សម្គាល់បើទោះជាត្រៀមបង្កើតមុខរបរថ្មីក្តី តែអ្នកនាង ស្វែង សុជាតា នៅតែទទួលការងារសម្តែងដដែល ។ សព្វថ្ងៃអ្នកនាង ស្វែង សុជាតា មិនសូវមានសុខភាពមាំទាំល្អឡើយដោយអ្នកនាងមានជំងឺទឹកដក់ក្នុងពោះវៀនដែលអាចបណ្តាឱ្យមានជំងឺងរ៉ាំរៃទៅថ្ងៃក្រោយ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយបែកគ្នាជាមួយអតីតស្វាមីច្រើនឆ្នាំ តែ   អ្នកនាងស្វែង សុជាតា មិនបានរកដៃគូថ្មីសាងអនាគតគ្រួសារទៀតឡើយដោយអ្នក ហាក់ឆ្អែតចិត្តក្រោយជួបស្នេហាមិនសមប្រកបច្រើនដង៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor