Sponsor

ខណៈជីវភាពកំពុងដុនដាបនោះពេលនេះតារាកំប្លែងជើងចាស់ តាចេក ជួបទុក្ខធំដោយកូន ប្រសារត្រូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីថ្ងៃទី ០៨ កន្លងទៅនេះ។ ក្រោយកូនប្រសារ ស្លាប់នៅក្នុងហេតុការណ៍នេះ តាចេក សង្ឈឹមថា ទទួលបានយុត្តិធម៌សម្រាប់អ្នកបាត់បង់ជីវិត ដោយសារពេលនេះចាប់បានម្ចាស់រថយន្តបង្កគ្រោះថ្នាក់ហើយ។

មានការអាណិតអាសូរពីសំណាក់អ្នកលេងបណ្តាញសង្គមក៏ដូចជាមហាជនដែលធ្លាប់គាំទ្រ តាចេក ក្រោយបានឃើញតារាកំប្លែងរូបនេះបានបង្ហោះសារសោកសៅក្រោយពេលកូនប្រសារ ត្រូវឃ្លាតឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្តុបណូគៀ។


 ពេ លនេះសពកំពុងធ្វើបុណ្យនៅស្រុកកំណើតនៅអ្នកលឿងស្របជាមួយគ្នានោះ តាចេក ជាឪពុក ក្មេក បានរៀបរាប់យ៉ាង កម្សត់ថា«ខ្ញុំអើយយកបន្លែមកដល់មិនទាន់បានលក់ផងគេតេមកប្រាប់ ថាកូន ប្រសារខ្ញុំឡានបុកស្លាប់ហើយនៅស្តុបណូកៀពេលចេញពីធ្វើការឡានចាប់បានទាំងអ្នក បើកបានហើយនៅស្នងការនគបាលរាជធានីភ្នំពេញទួលគោក កូនៗខ្ញុំ បានទៅសុំជួបអ្នកបើក បរ តែប៉ូលិសអត់អោយជួបទេគាត់ប្រាប់ថា អោយយកសពទៅធ្វើបុណ្យសិនទៅរួចរាល់ចាំមក ដោះស្រាយជាក្រោយ ខ្ញុំសង្ឃឹមថាច្បាប់នឹងរកយុត្តិធម៌ដល់ក្រុមគ្រួសារ ខ្ញុំដោយសច្ចះយុត្តិធម៌ មិនលំអៀងទៅតាមច្បាប់ចរាចរក្នុងព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទខ្ញុំ លេខ 088 994 9449  និង 076 994 9449»។

អ្នកគាំទ្រជាច្រើនបានត្រឹមតែអាណិត និងផ្តល់កម្លាំងចិត្តក្រោយឃើញ តាចេក ជួបទុក្ខផ្ទួនៗ បែបនេះ។ ក្រៅពីលក់បន្លែកំប៉ិកកំប៉ិកដើម្បីចិញ្ចឹមជីវិតពេលនេះតារាកំប្លែងជើងចាស់រូបនេះក៏ បានប្រកាសវិលចូលប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ មិនថាកំប្លែង ច្រៀងភ្លេងការ និងល្ខោន បាសាក់នោះឡើយ។  តាចេក ធ្លាប់ជាតារាកំប្លែងដែលមានប្រជាប្រិយភាពគួរសម តែដោយ សារវ័យគួរផ្សំនឹងអ្នកសិល្បៈកំប្លែងស្រករក្រោយរីកដុះដាលទៀតនោះបានធ្វើឱ្យតារាកំប្លែងរូបនេះមិនមានទីផ្សារនៅក្នុងអាជីពកំប្លែងដូចមុនឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor