Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញអ្នកនាង គង់ សុជាតិ និង ស្វាមីលោក ជា វិបុល បានបង្ហាញវត្តមានរួមគ្នាជាមួយកូនស្រីនៅក្នុងកម្មវិធីមង្គលការដ៏ធំមួយកាលពីពេលថ្មីៗនេះ ។ បើទោះបីជាលើកដំបូងតែគេសង្កេតឃើញថា កូនស្រីច្បងអ្នកនាង គង់ សុជាតិ នីម៉ូ ពិតជាមាន សមត្ថភាពនៅក្នុងការធ្វើជាពិធីការិនីបានយ៉ាងរលូនដែលធ្វើឱ្យអ្នកម្តាយក៏ដូចលោក ជា វិបុល ជាឪពុកមានការរំភើបជាខ្លាំង ។


មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ កូនស្រីច្បងអ្នកនាង គង់ សុជាតិ  នីម៉ូ ត្រូវគេ ដឹងថាជាសិស្សពូកែម្នាក់ដែរហើយកន្លងមក យុវតីរូបនេះក៏ធ្លាប់ចេញទៅប្រកួតប្រជែងសមត្ថ ភាពនៅបណ្តារប្រទេសមួយចំនួនដោយទទួលបានមេដាយជាបន្តបន្ទាប់ដែលធ្វើឱ្យអ្នកនាង គង់ សុជាតិ ជាអ្នកម្តាយមានការរីករាយ និងមោទកភាពជាខ្លាំង ។ ថ្មីៗនេះអ្នកនាង គង់ សុជាតិ ក៏បានបណ្តើរកូនស្រីក្រមុំធ្វើជាពិធីការិនីរួមគ្នានៅក្នុងកម្មវិធីមង្គលការធំមួយ ជាមួយលោក ជា វិបុល ជាស្វាមី ។

ក្នុងនោះ នីម៉ូ ជាពិធីការិនីផ្នែកភាសាអង់គ្លេសដែលតាមរយៈការបញ្ចេញ សំនួនវោហាស៍ឃើញថាយុវតីរូបនេះពិតជាមានទេពកោល្យពីធម្មជាតិពិតប្រាកដបើទោះជាលើកដំបូងសម្រាប់ នីម៉ូ នៅលើឆាកក្តី ។ ជាមួយនឹងក្តីរំភើបចំបោះសមត្ថភាពកូនស្រី អ្នកនាង គង់ សុជាតិ ក៏សុំឱ្យមហាជនជួយផ្តល់កម្លាំងចិត្តនិងគាំទ្រដលពិធីការិនីថ្មីថ្មោងជាកូនស្រីផងដែរ ។

ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងឈុតរ៉ូបពណ៌ផ្កាឈូក ដូចទៅនឹងអ្នកម្តាយ គង់ សុជាតិ គេសង្កេតឃើញថា នីម៉ូ ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ។ ក្រៅពីកូនស្រី អ្នកនាង គង់ សុជាតិ កូនស្រីរបស់ពិធីការិនីចាស់វស្សា យុគ ចិន្តា ក៏បានចាប់អាជីពជាពិធីការិនី ដើរតាមគន្លងរបស់អ្នកម្តាយផងដែរ ។ កូនស្រីរបស់ពិធីការិនីជើងចាស់ទាំងពីរសុទ្ធតែមានស មត្ថភាពមិនចាញ់គ្នាប៉ុន្មានឡើយ។ គួរឱ្យដឹងថាឆ្នាំនេះ នីម៉ូ មានវ័យ ២០ឆ្នាំ ជាកូនស្រីរបស់ អ្នកនាង គង់ សុជាតិ ជាមួយ អតីតស្វាមីមុនលោក ម៉ៅ សាលភាព៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor