ក្រោយស្ងប់ស្ងាត់មួយរយៈពេលនេះអតីតបវរកញ្ញា ភពផែនដី ដែលបានធ្វើពហិកាមិនចូលរួម MPI 2024 នោះបានបង្ហាញមុខនៅក្នុងកម្មវិធីមួយដើម្បិបញ្ជាក់ពីមូលហេតុដែលនាងដកខ្លួនឱ្យ បានច្បាស់លាស់ ជាពិសេសសុំការអធ្យាស្រ័យដល់អ្នកដែលគាំទ្រស្រឡាញ់រូបនេះចំពោះការ ដកខ្លួនយ៉ាងតក់ក្រហល់បែបនេះ ។ ប៉ុន្តែយ់ាងណាអតីតបវរកញ្ញារូបនេះបែរជាត្រូវមហាជនរិះ គន់ដូចព្យុះទៅវិញ ។
ក្នុងទឹកមុខស្រពាប់ស្រពោនស្រីស្អាត ដេត ស្រីនាឌ បានបង្ហាញមុខនៅក្នុងកម្មវិធី«ស និងខ្មៅ» របស់ពិធីការិនី ពេជ្រ សេរីរ័ត្ន ក្នុងគោលបំណងបកស្រាយឱ្យបានច្បាស់លាស់ពីមូលហេតុដែល នាងបានដកខ្លួនពីការប្រកួត MPI 2024 ត្រឹមតែប៉ុន្មានម៉ោងមុនវគ្គផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។ ជា មួយនឹងការទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វើពហិកានៅក្នុងការប្រកួត ដេត ស្រី នាឌ បានរៀបរាប់ពីដើមចមថា «មានការមិនឱ្យតម្លៃដល់រូបនាងនិង ស្តីបន្ទោសនាងមកយឺតដោយ សារការតែងឈុតតំណាងជាតិរបស់នាងមានភាពយឺតយ៉ាវ ទាំងមិនមែនជាកំហុសរបស់នាង ។
មួយវិញទៀតគ្រាន់តែនាងថតជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក៏ត្រូវគេស្តីបន្ទោសដែរ នាងមាន ភាពឈឺចាប់និងក្តុកក្តួលជាខ្លាំង។ ដេត ស្រីនាឌ ថារឿងរ៉ាវនេះកើតឡើងនៅខេត្តសៀមរាប ហើយក៏មានសាក្សីច្រើនបានឃើញទិដ្ឋភាពនេះ។មួយវិញទៀតការប្រកួតក៏មិនមានភាពសុក្រិត និងតម្លាភាព ជាក់ស្តែងមិនមានកម្មវិធីណាដែលការប្រកួតប្រជែងមាន លេខមួយដល់ទៅពីរ នាក់នោះដែរ។ដោយសារបែបនេះទើបនាងសម្រេចដកខ្លួនចេញព្រោះមិនចង់នៅកំដរឆាកហើយ បើកម្មវិធីត្រឹមត្រូវតម្លាភាពទោះចាញ់ក៏អស់ចិត្តព្រោះបានបញ្ចេញអស់ពីសមត្ថភាព។
ជាមួយនឹងការលើកឡើងរបស់ ដេត ស្រីនាឌ ក៏នាងមិនចង់ឱ្យ មហាជនជឿទាំងស្រុងដែរ តែ យ៉ាងណានាងគ្រាន់តែចង់និយាយការពិតជាក់ស្តែង តែប៉ុណ្ណោះ។ បើពាក្យសម្តីរបស់នាងមិន ពិតម្ចាស់កម្មវិធីក៏អាចបកស្រាយបានដែរព្រោះមាស សុទ្ធមិនខ្លាចភ្លើងទេ។ ខណៈទទួលស្គាល់ ថាការដែលដកខ្លួនចំពោះការប្រកួត MPI 2024 ធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពក្តី តែ ដេត ស្រី នាឌ រំពឹងថាទៅថ្ងៃក្រោយមហាជននិងបានដឹកពី ភាពស្មោះត្រង់និងមូលហេតុពិត ក្នុងការដក ខ្លួនរបស់នាង។ មួយវិញទៀតប្រសិនមានឱកាសនៅ ក្នុងការងារសិល្បៈជាថ្មីវិញនាងនឹងខិតខំ ឱ្យអស់ពីសមត្ថភាពក្នុងការបង្ហាញពីវប្បធម៌ និងអរិយធម៌ ទៅកាន់ពិភពលោកឱ្យកាន់តែទូលំ ទូលាយបន្ថែមទៀត។ ប៉ុន្តែយ៉ាងណាការបកស្រាយជាថ្មីរបស់ ដេត ស្រីនាឌ ក៏ត្រូវអ្នកលេង ហ្វេសប៊ុក ភាគច្រើនរិះគន់ច្រើនជាងការយល់ស្របទៅវិញ៕