ក្រោយ វណ្ណថាន អវត្តមានពីការប្រគំតន្រ្តីនៅខេត្តព្រះសីហនុបន្ទាប់ពីត្រូវគណនីយហ្វេសប៊ុក Thida Kol ចោទប្រកាន់ថាលោកបានចម្លងរោគដល់រូបនាងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យតារាចម្រៀង រូបនេះឆាប់ចេញមុខបកស្រាយដើម្បីបញ្ចប់រឿងក៏ដូចជាលាងភាពស្អាតស្ពំរបស់ខ្លួន។
បើតាមគម្រោង វណ្ណថាន ក៏ដូចជាសិល្បករនៅក្នុងទ្រនំបារមី នឹងត្រូវលេចមុខនៅក្នុងការប្រគំតន្រ្តីនៅ ខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី ១៣ និង ១៤ នេះ តែក្រោយលេចធ្លាយ ស្រ្តីវ័យក្មេង ធីតា ចេញមុខចោទ ចំៗថា វណ្ណថាន បានចាប់បង្ខំនិងធ្វើឱ្យនាងឆ្លងជំងឺមហារីកស្បូននោះបានធ្វើឱ្យតារាចម្រៀងរូបនេះអាក់ ខាននៅក្នុងការចូលរួមប្រគំតន្ត្រីទៅតាមគម្រោងទៅវិញ។ ជាក់ស្តែងតាមរយៈការបង្ហោះរបស់ផលិតកម្ម បារមី កាលពីថ្ងៃ ១៣ម្សិលមិញនេះគេមិនបានឃើញដៃគូតារារ៉េប វណ្ណដា នៅក្នុងបទ«កំលោះស្រុក ខ្មែរ»ចូលរួមនោះទេ ។
អវត្តមាន របស់ វណ្ណថាន បានធ្វើឱ្យអ្នកគាំទ្រលោកមានការវែកញែក ជាច្រើន ដោយអ្នកខ្លះលើកឡើងថាលោកគួរតែចេញមុខតបតដើម្បីបញ្ចប់រឿងជៀសវាងខូចទាំងកិត្តិយស និង ប្រជាប្រិយភាពរបស់ផលិតកម្មទៀតផង។មិនគួរស្ងាត់ឈឹងបែបនេះដែលកាន់តែធ្វើឱ្យរឿងនេះអូសបន្លា យមិនចប់។ បើមិនមែនជាការពិត លោកក៏អាចចាត់ចែងទៅតាមវិធានការច្បាប់ផងដែរ ។
រឿងរសើបរបស់តារាចម្រៀង វណ្ណថាន នៅក្នុងពេលនេះធ្វើឱ្យមហាជននឹកឃើញដល់រឿងរបស់ Mc Sey កាលពីកន្លះឆ្នាំមុន តែខុសគ្នាត្រង់ថា តារារ៉េប Mc Sey មានភាពក្លាហានបានចេញមុខតបត បើទោះទទួលរងការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកក្តី ។ ខណៈដែល វណ្ណថាន ស្ងប់ស្ងាត់ ស្ត្រីដែល ជាកូនកំព្រានោះមិនត្រឹមពន្យុះឱ្យលោកប្តឹងទេ ថែមទាំងហៅតារាចម្រៀងរូបនេះថា ជាអាញី យ៉ាងពេញ មាត់ជាសាធារណៈតាមរយៈឡាយវីដេអូទៀតផង ។ តាមរយៈ កក្កដា សោភ័ណ្ឌ ចុងក្រោយនេះក៏លេច ឮថា ធីតា បានទាមទារពី វណ្ណថាន នូវ ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារជាថ្នូរដើម្បីបញ្ចប់រឿង តែការពិត បែបណានោះគេមិនទាន់ដឹងច្បាស់នៅឡើយទេ៕