មានការចាប់អារម្មណ៍និងពេញចិត្តក្រោយពីបានឃើញតារាចម្រៀង អ៊ឹម ថៃ បានបង្ហាញឆន្ទះ មិនគាំទ្រក្រោយមានព័ត៌មានលេចឮថានឹងមានការបញ្ចូលភាសាវៀតណាមនៅក្នុងកម្មវិធីសិក្សានៅសាលាចំណេះទូទៅនានា។ជុំវិញការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយភាគធំមានការយល់ស្របនិងគាំទ្រគ្រប់គ្នា។
ក្រៅពីមានអាជីពជាតារាចម្រៀងម្នាក់លោក អ៊ឹម ថៃ ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនពេញចិត្ត និងស្រឡាញ់ចំពោះឧត្តមគតិរបស់លោកដែលតែងបង្ហាញពីការព្រួយបារម្ភនិងស្រឡាញ់ចំពោះប្រទេសជាតិ ។ យ៉ាងណាមិញក្រោយពីមានការចែករំលែកព័ត៌មានតៗគ្នានៅក្នុងបណ្តាញ សង្គមពីការដាក់បញ្ចូលភាសាវៀតណាមនៅក្នុងសាលារៀននោះតារាចម្រៀង អ៊ឹម ថៃ បានប ង្ហោះសំណេរបង្ហាញពីការមិនគាំទ្រដោយបានរៀបរាប់ថា «យើងជាម្ចាស់ទឹកដីមានអ្វីអាចនិយា យបានកុំខ្លាចព្រោះយើងធ្វើដើម្បីទឹកដីយើងនិងកូនចៅជំនាន់ក្រោយ។
ក្នុងនាមខ្ញុំជាសិល្បករ មួយសូមមិនគាំទ្រការបញ្ចូលភាសាវៀតណាមចូលទេសូមសម្តេចគិតឡើងវិញផងកូនចៅសូម»។ក្រៅពីទទួលបានការគាំទ្រក៏មានមហាជនមួយចំនួនបានសរសើរពីលោក អ៊ឹម ថៃ ថាជាសិ ល្បករដែលមានភាពក្លាហានហ៊ានបញ្ចេញមតិនៅក្នុងរឿងសង្គមដែលភាគតិចណាស់មានសិល្បករ សិល្បការិនី ហ៊ាននិយាយបែបនេះជាសាធារណៈ។
ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាព័ត៌មានមិនពិតល្បីតគ្នាប៉ុណ្ណោះព្រោះបើតាមប្រសាសន៍របស់រដ្ឋមមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានឱ្យដឹងថា «ក្រសួង អប់រំយុវជន និងកីឡាមានជំហរនិងបដិសេធមិនទទួលយករាល់សំណើរក្នុងការដាក់បង្រៀន ភា សាវៀតណាមនៅក្នុងគ្រឹះស្ថានឧត្តមសាធារណៈណាមួយឡើយ។ក្រសួងមិនអនុញ្ញាតិ្តឱ្យមានការបើកសាលាបង្រៀនភាសាវៀតណាមនៅកម្ពុជានិងមិនអនុញ្ញាត្តិឱ្យដាក់បញ្ចូលភាសាវៀត ណាមនៅក្នុងកម្មវិធីចំណេះទូទៅឡើយ។ក្រសួងអប់រំយុវជននិងកីឡាបាននឹងកំពុងលើកកំពស់ បង្រៀនភាសាជាតិ ភាសាខ្មែរ ទាំងនៅក្នុងគ្រឹះស្ថានរដ្ឋ និងឯកជនតាមរយៈការអនុត្តន៍កញ្ចប់អំ ណានដំបូង»។បន្ថែមពីនេះបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានអំពាវនាវឱ្យលោកគ្រូ អ្នក គ្រូនិងជនរួមជាតិទាំងអស់កុំមានការព្រួយបារម្ភ និងភ័ន្តច្រឡំចំពោះការចុះផ្សាយព័ត៌មានតាម បែបញុះញង់និងគ្មានមូលដ្ឋានច្បាស់លាស់ ៕