ក្រៅពីតារាចម្រៀង ហ៊ីបហប់ ឌីជេ ក្តឹប ក៏ជាអ្នកនិពន្ធបទចម្រៀង និងទំនុកភ្លេងដែលមានសមត្ថ ភាពម្នាក់នាពេលកន្លងមក ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះឌីជេរូបនេះបាននិយាយបើកចំហថាក្រៅពី កូននិងអ្នកដែលលោកចង់តែងឱ្យគ្មាននរណាម្នាក់មានសិទ្ធអាចបង្ខំឱ្យលោកនិពន្ធបទចម្រៀងឱ្យ បើទោះឱ្យតម្លៃប៉ុន្មានក៏ដោយ។
ក្រោយពីបាត់មុខជាច្រើនឆ្នាំនិងខូចអនាគតដោយសារគ្រឿងញៀនមកពេលនេះ ឌីជេ ក្តឹប បា នវិលមកក្នុងអាជីពសិល្បៈជាថ្មីដោយទទួលបានការគាំទ្រពីសំណាក់មហាជនគួរសម ។ ជាក់ ស្តែងពេលបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍មួយចំនួន ឌីជេ ក្តឹប នៅតែទទួលបានការលើក ទឹកចិត្តនិងស្រឡាញ់ពីសំណាក់ ហ្វេន ហ្វេន ជាពិសេសតាមរយៈការបង្ហើរសំនៀងនៅក្នុងបទ ចាស់ៗដែលល្បីៗនាពេលកន្លងមកមានដូចជាបទ «សុរា» ជាដើម ។
មិនត្រឹមជាតារាចម្រៀង ជើងចាស់នៅក្នុងវិស័យហ៊ឺបហប់ប៉ុណ្ណោះទេ ឌីជេ ក្តឹប ក៏ជាសិល្បករដែលមានសមត្ថភាពនៅ ក្នងការនិពន្ធបទចម្រៀងឱ្យតារាល្បីៗដែលមានដូចជាតារាចម្រៀង ខេមរៈ សិរីមន្ត ជាដើម ។ ប៉ុន្តែថ្មីៗនេះ ឌីជេ ក្តឹប បែរជាប្រាប់ថាលោកលែងមានអារម្មណ៍និពន្ធបទចម្រៀងឱ្យអ្នកដែល លោកមិនចង់បើទោះឱ្យលុយក៏ដោយ ។ ឌីជេ ក្តឹប បានបង្ហោះសំណេរខ្លីថា «និយាយរួមរឿង ចម្រៀង១គឺខ្ញុំលែងមានអារម្មណ៍តែងឲ្យអ្នកណាច្រៀងទៀតហើយក្រៅពីកូនៗខ្ញុំ និងអ្នកដែល ខ្ញុំចង់តែងឲ្យតែប៉ុណ្ណោះ។ ដូច្នោះហើយ!មិនបាច់និយាយរឿងលុយជាមួយខ្ញុំនោះទេ (បើថាខ្ញុំ មិនចង់ហើយ)»។
ការលើកឡើងរបស់ ឌីជេ ក្តឹប បានធ្វើឱ្យអ្នកគាំទ្រស្នាដៃនិពន្ធ លោកមួយចំនួនមានការសោក ស្តាយ តែយ៉ាងណក៏សំណូមពរឱ្យ ឌីជេរូបនេះធ្វើចិត្តឱ្យស្ងប់គិតមួយៗឡើងវិញ ។ អ្វីដែលចាប់ អារម្មណ៍ក្រោយបង្ហាញមុខឡើងវិញ ឌីជេ ក្តឹប បានប្រាប់ថាលោកនៅមានបទចម្រៀងមួយ ចំនួនដែលបានសរសេររួចគ្រាន់តែមិនទាន់មានឱកាសចេញដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ព្រោះត្រូវចំណាយច្រើនក្នុងការផលិត៕