សព្វថ្ងៃលោក ឯម រៀម នៅតែបន្តច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗជាបន្តបន្ទាប់បើទោះមិនសូវទទួល បានការលើកទឹកចិត្តនិងផ្តល់តម្លៃពីសំណាក់មហាជនក្តី ។ ជាមួយមោទកភាពអ្នកច្នៃម៉ូដវ័យ ជាង ៥០ឆ្នាំរូបនេះនៅតែអះអាងថាទោះទទួលរងការរិះគន់ តែលោកនៅតែឈរនៅក្នុងលំដាប់ ហ្វេសសិនអន្តរជាតិ ។
ក្នុងនាមជាអ្នកច្នៃម៉ូដម្នាក់លោក ឯម រៀម តែងលេចមុខនៅក្នុងកម្មវិធីជាច្រើនជាមួយនឹងការ តុបតែងខ្លួនក្នុងឈុតប្លែកៗនិងទាក់ទាញដែលសមទៅនឹងងារជាអ្នកច្នៃម៉ូដរបស់លោកតែម្តង។ ប៉ុន្តែយ៉ាងណារាល់ឈុតរបស់លោកហាក់ទទួលរងការរិះគន់ច្រើនជាការសរសើរ ។
ប៉ុន្តែលោក ឯម រៀម មិនបានចាប់អារម្មណ៍ទេព្រោះលោកបានបញ្ជាក់ថានៅតែឈរនៅក្នុងលំដាប់ហ្វេស សិនអន្តរជាតិ។សម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះលោកក៏នឹងមានគម្រោងច្នៃម៉ូដប្លែកៗជាច្រើន សម្រាប់កម្មវិធីធំៗ។ ខុសពីអ្នកច្នៃម៉ូដដទៃលោក ឯម រៀម ជ្រើសយកការច្នៃម៉ូដដោយប្រើ ប្រាស់សម្ភារៈដែលមិនមានតម្លៃមកច្នៃឱ្យទាក់ទាញដោយប្រើគំនិតផ្ទាល់ខ្លួន។ អាចនិយាយថា ជាការច្នៃម៉ូដដែលប្លែកនិងចំណាយប្រាក់តិច ។
លោក ឯម រៀម ត្រូវគេចាត់ទុកជាអ្នកច្នៃម៉ូដែលមានចិត្តធ្ងន់មិនសូវតបតជាមួយការរិះគន់របស់ មហាជនបើទោះជាមានការជេរប្រមាថលេបខាយជាច្រើនក្តី ។ លោកក៏មិនមានគំនិងបោះបង់ អាជីពច្នៃម៉ូដនេះដែរ ។កន្លងមកលោកបានច្នៃម៉ូដឱ្យតារាល្បី ៗរួមទាំងបវរកញ្ញា ជាច្រើនដោយ លោកធ្លាប់និយាយយ៉ាងជឿជាក់ថា«ទាល់តែអ្នកល្បីទើបអាចមានឱកាសពាក់សម្លៀកបំពាក់ដែលច្នៃដោយរូបលោកផ្ទាល់»៕